ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន បានបព្ជាារឲ្យលោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅដោយប្រើកណ្តាប់ដៃដែកចុះបង្ក្រាបល្បែងស៊ីសងណេតដ៏ធំខុសច្បាប់មួយកន្លែងយីហោ « 77 » ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៤ ភូមិតាខ្មៅ១ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការចុះបង្រ្កាបនេះគឺធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់ ព្រមទាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅផងដែរ។ក្នុងប្រតិបត្តិការការចុះបង្ក្រាបនេះដកហូតបាន វត្ថុតាងដូចជា កំព្យូទ័រ និងសម្ភារៈដែលជាធាតុផ្សំនៃការប្រព្រឹត្តល្បែងស៊ីសង ព្រមទាំងឃាត់ខ្លួនបានម្ចាស់ទីតាំងផងដែរ។ប្រជាពលរដ្ឋលើកឡើងថា ៖ហេតុអ្វីបានជាអាជ្ញាក្នុងមូលដ្ឋានបណ្តែតបណ្តោយឲ្យល្បែងស៊ីសងកេីតមានយ៉ាងដូច្នេះបាន? ទាល់តែឯកឧត្តមអភិបាលខេត្ត បញ្ជារទេីបគ្នារត់ជាន់ជេីងគ្នាយកគុណសម្បត្តិ ទាំងអាជ្ញាធរសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់។បងប្អូនប្រជាពលរដ្ឋបន្តទៀតថា ៖ អស្ថេរភាពក្នុងមូលដ្ឋានគឺកេីតឡើងពីល្បែងស៊ីសងនេះឯងដូចជា ៖ ចោរលួច ឆក់ប្លន់ គ្រឿងញៀន អំពីហឹង្សាក្នុងគ្រួសារ ផ្សេងៗទៀតជាដេីម។បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល អបអរសាទរចំពោះឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដែលលោកទេីបឡើងថ្មី ដោយប្រេីកណ្តាប់ដៃដែកបញ្ជាឲ្យចៅហ្វាយក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបង្ក្រាបអោយទាល់តែអស់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលេីកលែងទោះបីមានអ្នកកាងខ្សែធំប៉ុណ្ណាក៏ដោយ ។ប្រជាពលរដ្ឋក៏សំណូមពរទៀតថា៖ សូមឯកឧត្តមមេត្តាបង្ក្រាបដូចភ្លៀងរលឹម តាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំគឺភូមិ/ឃុំមានសុវត្តិភាព៕