សម្រែករកយុត្តិធម៌ ពីជនរងគ្រោះស្លាប់ ខណៈជនបង្ក មានសេរីភាពនៅឡើយ ទោះមានដីការចាប់ខ្លួនក្តី ដោយថែមទាំងប្តឹងកូនប្រុសជនរងគ្រោះ២នាក់ថែមទៀតផង
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្រែករកយុត្តិធម៌ ពីជនរងគ្រោះស្លាប់ ខណៈជនបង្ក មានសេរីភាពនៅឡើយ ទោះមានដីការចាប់ខ្លួនក្តី ដោយថែមទាំងប្តឹងកូនប្រុសជនរងគ្រោះ២នាក់ថែមទៀតផង

ខេត្តកណ្តាល ៖ សម្លេងយំទួញសោកលាន់រន្ទឺរង្គឺភូមិទួលស្ពឺ ក្រោមសម្រែកអាឡោះអាល័យយ៉ាងក្រៃលែងបំផុតរបស់ក្រុមគ្រួសារសពលោក សុីម ទូច ដែលលោកបានស្លាប់នាវេលាម៉ោង ១និង១០នាទី ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពីសំណាក់បុគ្គលឈ្មោះ ឃ្លូ ប៉ោលាង ជាជនបង្កគ្រោះថ្នាក់។ ដែលកេីតហេតុស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

សូមរំលឹកផងដែរថា ៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧ និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយ ឈ្មោះ ក្លូ ប៉ោលាង ភេទប្រុស អាយុ៤៥ឆ្នាំ បានបេីកបររថយន្តម៉ាក TUNTRA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កម្ពុជា LEAN.LO បេីកបរក្នុងស្ថានភាពស្រវឹងស្រា (នេះបេីតាមការបព្ជាក់ពីក្រុមគ្រួសារសព) ដែលបុគ្គលឈ្មោះ ក្លូ ប៉ោលាង នេះបានបុកលោកសុីម ទូច ដែលកំពុងដេីរតាមផ្លូវផ្លោងបេុីងដូចស្លឹកចេក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយចេញពីរថយន្តវិញឆ្លើយតបដាក់គ្រួសារជនរងគ្រោះវិញថា អស់លុយប៉ុន្មាន? ហើយក្រោយកេីតហេតុក្រុមគ្រួសារជនរងគ្រោះ និងអ្នកភូមិបានដឹក លោក សុីម ទូច មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខ្មែរ-សូវៀត ។
យោងតាមដីកានាំខ្លួនដែលអង្គភាពព័ត៌មានយើងទទួលបានឲ្យដឹងថា ៖ ដីកាបង្គាប់ឲ្យនាំខ្លួនដែលរបស់សាលាដំបូងខេត្តកណ្តាល លេខ ៨២៤ នខ/ណ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដែលចេញដោយចៅក្រមស៊ើបសួរ លោក មៀច សិទ្ធិការ្យជេសុីការ្យ បានបង្គាប់ឲ្យនាំខ្លួនឈ្មោះ ក្លូ ប៉ោលាង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ដែលមានទីលំនៅបច្ចុប្បន្ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (គេចខ្លួន) ត្រូវដាក់ក្រោមការពិនិត្យពីបទ « បេីកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ច » ដែលបានប្រព្រឹត្តនៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ តាមមាត្រា83 នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ដើម្បីធានាដល់ការសេុីបសួរពេញលេញ គម្បីសម្រេចនាំខ្លួនឈ្មោះ ក្លូ ប៉ោលាង មកចំពោះមុខចៅក្រមសេុីបសួរ។
តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ៖ ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យបុរសជាប្តីនិងឪពុកខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ និងបច្ចុប្បន្នបានស្លាប់បាត់ហេីយនេះ បុគ្គលឈ្មោះ ក្លូ ប៉ោលាង រូបនេះមិនទាន់ត្រូវបានអនុវត្តតាមទោសនៃច្បាប់ផង ស្រាប់តែជនបង្ករូបនេះប្តឹងកូនប្រុស២នាក់ របស់ជនរងគ្រោះថែមទាំងមានដីកាអោយចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២០ និងម្នាក់ទៀតថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
កូនប្រុសទាំង២នាក់របស់ជនរងគ្រោះគឺមាន ទី១.ទូច វិរៈ ហៅតួ និងឈ្មោះ ទូច សូវៀត ដែលរងនៅបណ្តឹងព្រហ្មទណ្ឌពីបទ «ប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស» ទាំងដែលប្អូនប្រុសខ្លួនមិនបានដឹងខ្លួន លុះមានដីកាតុលាការកោះហៅទេីបនាំគ្នាភ្ញាក់ផ្អេីលរត់រកអ្នកកាសែតដេីម្បីជួយផ្សាយស្នេីដល់ប្រមុខថ្នាក់ដឹកនាំមេត្តាលោកជួយរកយុត្តិធម៌។
ក្រុមគ្រួសារជនរងគ្រោះបានបន្តឲ្យដឹងទៀតថា ៖ កំលុងពេលបង្កគ្រោះចរាចរណ៍ជនបង្កតែងអោយអ្នកចរចាលុយជាសំណង និងព្រមដកពាក្យបណ្តឹង នុ៎ះខ្លួន បុគ្គល (ក្លូ ប៉ោលាង) និងដកបណ្ដឹងពីកូនៗទាំង២នាក់នេះដូចគ្នាដែរ។
អង្គភាពព័ត៌មានយើងបានធ្វើការទំនាក់ទំនង លោក ក្លូ ប៉ោលាង ដែលរងការចោទប្រកាន់ពីតុលាការខេតកណ្តាល  និងពីសំណាក់ក្រុមគ្រួសារសពលោក សុីម ទូច ប៉ុន្តែមិនតេចូលដោយទូរស័ព្ទត្រូវបានបិទ។

អង្គភាពព័ត៌មានយើងបានធ្វើការទំនាក់ទំនងជាមួយ លោក ឆឹម ចន្ថា ស្នងការរងនគរបាលខេត្តកណ្តាល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោកបានតបដោយ សម្តីទន់ភ្លន់សមជាថ្នាក់ដឹកនាំថា ៖ ឈ្មោះ ក្លូ ប៉ោលាង នេះមានដីកាចាប់ខ្លួនពីតុលាការខេត្តកណ្តាលហើយ ហើយលោកក៏បានបព្ជូានមក អធិការនគរបាលស្រុកស្អាង រួចហើយដែរ ប៉ុន្តែការចាប់បានឬមិនបានលោកមិនទាន់បានដឹងនូវឡេីយទេ។
ដោយមានការអនុញ្ញាតផ្ទាល់ពី ឯកឧត្តម សូ សារិន អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យអង្គភាពព័ត៌មានយើងសម្តែងការគួរសមនិងផ្តល់បទសម្ភាសន៍ពាក់ព័ន្ធជាមួយនឹង ក្រុមគ្រួសារជនរងគ្រោះលោក សុីម ទូច ដែលលោកបានតបវិញថា ៖ រាល់ដីកាអោយចូលបំភ្លឺ គឺយេីងត្រូវតែចូលតាមការកោះហៅរបស់អយ្យការ តែសុំនិយាយអ្វីដែលជាការពិត ប្រសិនបើយេីងមិនបានប្រព្រឹត្តទេនោះ និងមិនមានការឃាត់ខ្លួនឡេីយ រីឯដីកានាំខ្លួន ឬចាប់ខ្លួន ឯកឧត្តមអោយសួរខាង សមត្ថកិច្ចវិញ។
ក្រុមគ្រួសារសព លោក សុីម ទូច ដែលរងគ្រោះនិងកូនៗទាំង២នាក់ ដែលរងនូវបណ្តឹងពីជនបង្កឈ្មោះ ក្លូ ប៉ោលាង សុំស្នេីសុំសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, និង ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមសម្តេច និងសូមឯកឧត្តម មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់យើងខ្ញុំផង ដោយយកបុគ្គល ក្លូ ប៉ោលាង នេះមកអនុវត្តទោសតាមផ្លូវច្បាប់ជាធរមាន ដេីម្បីវិញ្ញាណក្ខនជនរងគ្រោះបានទៅកាន់ សុខគតិភព៕
Previous Post Next Post