ភ្នំពេញ÷ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន។
សន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរព័ត៌មានរាជធានីខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល៕ ដោយ៖ កន ចំណាន