បន្ទាយមានជ័យ÷នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង៤៧ នាទីនៅចំណុច ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អនុវត្តតាមបទបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅ លើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក ឧត្តមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការ បានចុះប្រតិបត្តិការ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ ឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពន្ធនាគារអស់មួយជីវិត ពី បទឃា-តក-ម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុម ទី១២ ភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ។
![]() |