ភ្នំពេញ÷នៅវេលាម៉ោង ០៥ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខុសច្បាប់និងចាស់វស្សា។មួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងនេះមួយចំនួនធំផងដែរ។បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន៣៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕