លោក ឃាន់សោភណ្ឌ័ ទទួចស្នេីសុំក្រសួង យុត្តិធម៌ ស្វែងរកយុត្តិធម៌ ជួនរូបគាត់ផងខណះដែលរូបលោក ដាក់ពាក្យបណ្តឹងជាច្រេីនខែមកហេីយ នៅឡើយមិនទាន់ទទួលបានពន្លឺយុត្តិធម៌
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ឃាន់សោភណ្ឌ័ ទទួចស្នេីសុំក្រសួង យុត្តិធម៌ ស្វែងរកយុត្តិធម៌ ជួនរូបគាត់ផងខណះដែលរូបលោក ដាក់ពាក្យបណ្តឹងជាច្រេីនខែមកហេីយ នៅឡើយមិនទាន់ទទួលបានពន្លឺយុត្តិធម៌

កណ្តាល ÷នៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកឃាន់សោភ័ណ្ឌ ស្នើសុំមកកាន់អង្គភាពយើងធ្វើការផ្សព្វផ្សាយ និងទទួចស្នើសុំឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ជូនរូបលោក ដោយលោក បានលេីកឡេីងមកថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកត្រូវបាន លោកឧកញ្ញា ស្រីចន្ធូ ប្រេីអោយយកគ្រឿងចក្រ ទៅវាយកំទេច ផ្ទះចាស់មួយកន្លែង ដែលស្ថិតនៅ ភូមិអរិយ្យក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ដេីម្បីសាងសង់ផ្ទះថ្មី ចាប់តាំងពីព្រឹករហូតដល់យប់មិនទាន់រួចរាល់ ក៏សម្រេចចិត្តដេកនៅទៅនោះ ដេីម្បីត្រៀមធ្វេីការបន្តនៅថ្ងៃស្អែក បន្តិចក្រោយមក នៅវេលាម៉ោង ២២.ជាងយប់ថ្ងៃដដែល ក៏ឃេីញ លោកឧកញ្ញា ស្រីចាន់ថន នឹងបក្សពួកមានគ្នាប្រមាណ៦ នាក់ ជិះរថយន្តពីគ្រឿង ក្នុងនោះមានរថយន្តមួយគ្រឿងបិតផ្លាក គុណខ្មែរ ក៏បានមកឃាត់ចាប់អោយរូបលោកលត់ជង្គង់ ដល់ដីរួចក៏បញ្ជួនរូបលោក ទៅកាន់បុស្តិ៍នគរបាលសង្កាត់អរិយក្សត្រ  នឹងបញ្ជួនបន្តរ ទៅអធិការក្រុងអរិយក្សត្រ ក្រោយពីសម្ថកិច្ចសួរនាំរួចមក មិនមានបទល្មេីស ទេីបនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ថកិច្ចក៏ដោះលែងលោកនឹងមិត្តភក្ត័អោយមានសេរីឡេីងវិញ។

ក្រោយមកដោយមេីលឃេីញថាទង្វេីនឹងសកម្មភាពរបស់ លោក ឧកញ្ញា ស្រីចាន់ថន  ព្រមទាំងបក្សពួក ចុះចាប់មនុស្សឆៅៗ មិនមានដីការទាល់តែសោះ ទេីបនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤គាត់បានដាក់ពាក្យបណ្តឹងប្តឹង លោកឧកញ្ញា ស្រីចាន់ថន នឹងបក្សពួក ទៅស្ថាបន័ អយ្យការអមតុលាការក្រុងភ្នំពេញ តែរហូតមកទល់នឹងពេលនេះ មិនទាន់បានយុត្តិធម៌នៅឡេីយទេ។
ពាក់ពន្ធ័នឹងការចោទប្រកាន់ ពីរលោក ឃាន់សោភ័ណ្ឌ ទៅលេីលោក ឧកញ្ញា ស្រីចាន់ថន នឹងបក្សពួក អង្គភាពសារព័ត៌មានយេីងខ្ញុំ នៅវេលាម៉ោង១.៣៩ នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥  អង្គភាពសារព័ត៌មានបានទំនាក់ទំនងតាមបណ្តាញសង្គម Telegram ទៅលោក ឧកញញា ស្រីចាន់ថន តាមរយះលេខទូរសព្ទ័លេខ 095222222 ដេីម្បីសុំការបកស្រាយបំភ្លឺពាក់ពន្ធ័ករណីចោទប្រកាន់ពីឈ្មោះ ឃាន់សោភ័ណ្ឌ ទៅលេីលោក.. រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង 8.12 នាទីព្រឹកលោក ឧកញ្ញា ស្រីចាន់ថន បានរៀបរាប់ប្រាប់ថា រាល់ការលេីកឡេីងនឹងចោទប្រកាន់របស់ឈ្មោះ ឃាន់សោភណ្ឌ័ មកលេីរូបលោក មិនមែនជារឿងពិតនោះទេ លោកសុំបដិសេដ្ឋចោលទាំងស្រុង ចំពោះករណីខាងលើនេះ។
ដោយលោកបានបញ្ជាក់បន្ថែមមកថា សកម្មភាពវាយកំទេចផ្ទះនេះ គឺឈ្មោះ ឃាន់សោភណ្ឌ័ បានធ្វេីការវាយកំទេចទាំងយប់ រំខាននឹងប៉ះពាល់ ការរស់នៅនឹងដំណេក យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ  ទេីបប្រជាពលរដ្ឋបានប្តឹងទៅសម្ថកិច្ចនគរបាលមូលដ្ឋាន សង្កាត់អរិយក្សត្រ ទើបសមត្ថកិច្ច មកយកទៅសួរនាំ នឹងបានបន្តបញ្ជួន ឈ្មោះឃាន់សោភណ្ឌ័ ទៅកាន់អធិការក្រុងអរិយក្សត្រ ដេីម្បីសួរនាំបន្ត ចំនែកលោក មិនបានពាក់ពន្ទ័ ទៅនឹងសាច់រឿងនឹងនោះទេ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១០ .៣០នាទី ១៥ វិនាទីព្រឹក អង្គភាពសារព័ត៌មានយេីងខ្ញុំបានទំនាក់ទំនងទៅ លោក អានសំអុល មេប៉ុស្តិ៍ នគរបាលក្រុងអរិយក្សត្រ លោកបានបញ្ជាក់ថា នៅវេលាម៉ោង២២.ជាងយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកទទួលដំណឹងភ្លាម លោកបានសុំគោលការណ៍ពីលោក អធិការក្រុង អរិយក្សត្រ ទើបបញ្ជាអោយលោកទៅទីតាំងនោះ ដេីម្បីពិនិត្យ ពេលលោកទៅដល់ឃេីញលោក ឧកញ្ញា ស្រីចាន់ថន នឹងគ្នីគ្នា ប្រហែល៥ ទៅ៦នាក់នៅទីនោះ ដែរ នឹងបានឃាត់ មនុស្សចំនួនពីនាក់ តែមិនមានប្រេីប្រាស់អំពេីហឹង្សាទៅលេីបុរស ទាំងពីនាក់នោះទេ ហេីយរូបលោកក្នុងនាមជានគរបាលយុត្តិធម៌បានអញ្ជេីញភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍ ដេីម្បីសួរនាំ រួចរូបលោក បានរៀបចំឯកសារបញ្ជួន បុរសទាំងពីនាក់ទៅកាន់អធិការនគរបាលក្រុងអរិយក្សត្របន្ត។
អង្គភាពសារព័ត៌មានយេីងខ្ញុំផ្សព្វផ្សាយនេះមានមូលដ្ឋានច្បាស់លាស់ មិនមានបំណងណាមួយធ្វេីអោយប៉ះពាល់ដល់កិត្តិយសនឹងសេចក្តី ថ្លៃថ្លូបុគ្គលណាឡេីយ តែបេីអង្គភាពសារព័ត៌មានយេីងខ្ញុំផ្សព្វផ្សាយទៅនៅមានខ្វះចន្លោះមិនគ្រប់ជ្រុងជ្រោយ អង្គភាពសារព័ត៌មានយេីងខ្ញុំរង់ចាំបកស្រាយបំភ្លឺពីភាគីពាក់ពន្ធ័ទាំងអស់រៀងរាល់ម៉ោងធ្វេីការ ស្តីពីរបបសារព័ត៌មាននៅកម្ពុជា៕
Previous Post Next Post