ខេត្តកំពង់ធំ: ដីព្រៃស្រោងក្នុងសហគមក្បាលដូនក្រីបានក្លាយទៅជាកម្មសិទ្ធឯកជនជាស្ថាពរ(ប្លង់រឹង)ហើយអ្វីដែលជាហេតុធ្វើឲ្យមហាជនមានការងឿងឆ្ងល់នោះ មិនដឹងថាប្លង់រឹងខាងលើនោះគឺចេញប្លង់បែបខ្សិបៗ ដែលមានទីតាំងស្ថិតនៅ ភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់នោះបានលើកឡើងថា ដីព្រៃនៅកន្លែងនោះតាំងពីដើមមកពុំដែលឃើញមានការអាស្រ័យផលធ្វើចំការឬអ្វីនោះទេ ដោយពួកគាត់កើតមកឃើញតែព្រៃនោះនៅដូចសព្វថ្ងៃមានដើមឈើតូចធំជាហូរហែរ តែដល់បច្ចុប្បន្ននេះបែជាគេថាមានប្លង់រឹងពួកគាត់កប់ យោបល់ឆ្ងល់មិនកើត ។ប្រភពដដែលបានឲ្យដឹងបន្ថែមថា ដីតំបន់នេះពុំមានបុគ្គលឬប្រជាពលរដ្ឋណាហ៊ានចូលទៅកាប់រុករានទន្រ្ទានយកឡើយ បើហ៊ានចូលទៅកាប់រានប្រាកដជាត្រូវសត្ថកិច្ចតាមចាប់ជាក់ជាមិនខាន។ដោយឡែកប្លង់រឹងដែលអង្គភាពសារព័ត៌មានយើងបានឃើញមានចំនួន៦ប្លង់រឹងដោយប្លង់រឹងខ្លះចេញក្នុងឆ្នាំ២០១៥ប្លង់រឹងខ្លះចេញនៅឆ្នាំ២០២២ នៅក្នុងករណីពាក់ព័ន្ធបញ្ហាខាងលើនេះដែរខាងជំនាញរដ្ឋបាលព្រៃឈើបានឆ្លើយថាដីខាងលើនោះមិនមែនជាដីសហគមនោះទេ តែជាដីបម្រុងអចិន្ត្រៃយ៍របស់រដ្ឋ។បើយោងតាមឯកសាររដ្ឋបាលស្រុកសណ្តាន់លេខ:១១/២៥ ចុះថ្ងៃច័ន្ទទី២១ខែ០៤ឆ្នាំ២០២៥ ពាក្យស្នើសុំ របស់ នាងខ្ញុំឈ្មោះ បេ សុភា អាយុ២៥ឆ្នាំសញ្ជតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ អូរពកសាមគ្កី ឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំ។ សូមគោរពជូន លោកអភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ជាទីគោរពដ៏ខ្ពង់ខ្ពស់តាមរយៈ - លោកមេភូមិបឹង លោកមេឃុំមានរិទ្ធិ កម្មវត្ថុ សំណើសុំឈូសឆាយដីចម្ការមួយកន្លែងចំនួន៣ក្បាលដី ដែលមានទំហំ198.030ម ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។![]() |
លោកបានបញ្ជាក់បន្ថែមថា កន្លងមកលោកនិងសមាជិកផ្សេង ទៀតតែងតែដើរល្បាតជាបន្តបន្ទាប់តែទើបតែពេលនេះទេគម្រោងបានផុតកំណត់ទៅលោកនិងសមាជិកផ្សេងទៀតគ្មានលុយដើម្បីដើរល្បាតទើបអាក់ខានមួយរយៈពេល ហើយរឿងឈួសឆាយដីព្រៃនិងរឿងប្លង់រឹងនោះគាត់មិនបានដឹងនោះទេ។លោក អោម ប៊ុនធឿន ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មាន យើងថាប្លង់រឹងដែលចេញពីមន្ទីររៀបចំដែនដីនិងសំណង់ខេត្ត មិនមានពាក់ព័ន្ធខាងបរិស្ថានឡើយ ចំណែកគ្រឿងចក្រ ចូលឈូសឆាយវ៉ៃព្រៃ នោះលោកបាន បញ្ជូនកងកម្លាំងរបស់លោកទៅត្រួតពិនិត្យ ផងដែរ លោកបានបញ្ជាក់បន្ថែមទៀតថាការ ឈូសឆាយវ៉ៃព្រៃ មិនមែនស្ថិតនៅក្នុងតំបន់ព្រៃឡុង នោះឡើយ គឺនៅជាប់ព្រំប្រទល់តែប៉ុណ្ណោះ ទាំងនេះជាការអះអាងរបស់លោកប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ។ នៅក្នុងករណីខាងលើ អង្គភាព អឹមអិនអេសភី ស្នើសុំ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចុះអធិការកិច្ចជាពិសេសទៅទៀតនោះ អង្គភាពសារព័ត៌មានយើង សង្កេតឃើញថា បុគ្គលឈ្មោះ បេ សុភា កាន់កាប់ប្លង់រឹងតាំងពីគាត់អាយុបាន១៥ឆ្នាំ យោងតាមឯកសារបែកធ្លាយ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅវិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន