ខ្លាំងណាស់ យប់ក្មេងទំនើងមានគ្នាជាង១០ម៉ូតូ ដេញកាប់ជនរងគ្រោះ ផ្អើលកោះពេជ្រទាំងកណ្តាលអាធ្រាត្រ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ខ្លាំងណាស់ យប់ក្មេងទំនើងមានគ្នាជាង១០ម៉ូតូ ដេញកាប់ជនរងគ្រោះ ផ្អើលកោះពេជ្រទាំងកណ្តាលអាធ្រាត្រ"

ភ្នំពេញះ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ នឹង២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅក្នុងកោះពេជ្រ ត្រង់ចំណុចអាគារអាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

យោងតាមសម្តីរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូបួនគ្រឿង មានគ្នា៧នាក់ មកពីព្រែកឯង មកអង្គុយលេងក្នុងកោះពេជ្រ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខជនសង្ស័យ ប្រហែល១០ម៉ូតូធ្វើសកម្មភាពយកដាវកាប់ម៉ូតូជនរងគ្រោះ ខូចខាតអស់៤គ្រឿង ថែមទាំងយកទូរសព្ទ័អស់ចំនួន២គ្រឿង រួចគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាព។ 
ប្រជាពលរដ្ឋចោទជាសំនួរសួរ ថារាល់ថ្ងៃកម្លាំងរបស់លោកអភិបាលខណ្ឌចំការមនស្លៀកពាក់សុីវិល ចុះល្បាតរាល់យប់ដើម្បីទប់ស្កាត់ក្មេងទំនើងបង្ហោះម៉ូតូ និងម៉ូតូអត់ស្លាកលេខ ហេតុអ្វីបានជាបណ្តោយអោយមានករណីក្មេងទំនើងកាប់គ្នាបែបនេះ រឺមួយក៏គ្រាន់តែជាកម្លាំងជិះម៉ូតូបង្អួតក្នុងមូលដ្ឋាន?
 ប្រជាពលរដ្ឋបានស្នើរអោយសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់លោកវរសេនីយ៍ទោ ជួនណារិន ស្នងការនគរបាលរាជធានីភ្នំពេញ លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យចំពោះក្រុមក្មេងទំនើងដែលតែងតែបង្ករហិង្សានៅក្នុងកោះពេជ្រ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋផង ជាពិសេស ដើម្បីរក្សានៅពាកស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើហិង្សា ឆក់ប្លន់ និងករណីផ្សេងៗទៀតនៅក្នុងមូលដ្ឋាន ។ 
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ចមានចំណាត់ការតាមនីតិវិធីច្បាប់។

Previous Post Next Post