អត់ខ្វល់អ្វីទាំងអស់ សង្ស័យមានខ្សែរធំហើយ ទីតាំងបង្កប់ល្បែងសុីសង ខុសច្បាប់ ក្នុងខណ្ឌចំការមន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អត់ខ្វល់អ្វីទាំងអស់ សង្ស័យមានខ្សែរធំហើយ ទីតាំងបង្កប់ល្បែងសុីសង ខុសច្បាប់ ក្នុងខណ្ឌចំការមន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន"

ភ្នំពេញ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង (កត់បាល់)ខុសច្បាប់ ដោយមានអ្នកចេញចូលលេង យ៉ាងកគ្រឹកគ្រេងខណៈដែលកម្លាំងរដ្ឋបាលបាលខណ្ឌចំការមន ចុះទៅធ្វើរដ្ឋបាល ជាច្រើនលើកច្រើនសារ ដើម្បីបំភាន់ភ្នែកមហាជន និងអ្នកសារព័ត៌មាន ។

ទីតាំងបង្កប់លេងល្បែងស៊ីសង និងកត់បាល់ ខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ 474 ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវ ជាច្រើននាក់ ចូលលេង យ៉ាងគក្រឹកគគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនអើពើសោះឡើយ ឬដោយសារតែបានលាបសក្ការៈពីទីតាំងខាងលើ ទើបមិនហ៊ានបង្ក្រាប ។
ជាក់ស្ដែងកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៤ អ្នកសារព័ត៌មានជាច្រើនអង្គភាព បានធ្វើការផ្សព្វផ្សាយ (ឡាយផ្ទាល់)ពីទីតាំងខាងលើ  តែមិនបានប៉ុន្មាន ត្រូវស្ងប់ស្ងាត់ទៅវិញ ដោយទីតាំងខាងលើនៅតែបន្តបើកដំណើរការដដែល ។
បន្ទាប់ពីធ្វើការផ្សព្វផ្សាយ MNSP NEWS យើងបានរាយការណ៍ជូន លោក គៀងល័ក្ខ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន តាមរយៈតេឡេក្រាម ដោយលោកបានត្រឹមតែចូលមើល តែមិនមានការឆ្លើយតប ។
ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃូងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។ 

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !
Previous Post Next Post