សង្វៀនមាន់ជល់ របស់ជនជាតិវៀតណាម ជ្រកក្រោមផ្លាកកាស៊ីណូ «ថ្មពេជ្រ» ច្រកក្អមសំណរសង្ស័យគ្មានច្បាប់អនុញ្ញាតបើកដំណើរការយ៉ាងមិនរំខានដល់សមត្ថកិច្ចក្នុងមុលដ្ឋាន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សង្វៀនមាន់ជល់ របស់ជនជាតិវៀតណាម ជ្រកក្រោមផ្លាកកាស៊ីណូ «ថ្មពេជ្រ» ច្រកក្អមសំណរសង្ស័យគ្មានច្បាប់អនុញ្ញាតបើកដំណើរការយ៉ាងមិនរំខានដល់សមត្ថកិច្ចក្នុងមុលដ្ឋាន"

ខេត្តកណ្តាល ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅក្នុងខេត្តកណ្តាលបានឲ្យដឹងថាទីតាំងសង្វៀនមាន់ជល់ជ្រកក្រោមផ្លាកកាស៊ីណូ «ថ្មពេជ្រ» ស្ថិតនៅត្រង់ចំណុចច្រកព្រំដែនក្អមសំណរ ភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល សង្ស័យគ្មានច្បាប់អនុញ្ញាត កំពុងដំណើរការយ៉ាងរលូន ស្ទើរជា​រៀងរាល់ថ្ងៃ គ្មានការរំខានពី សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាននោះទេ ទីតាំងសង្វៀនមាន់ជល់ខាងលើ ដែលគេស្គាល់ថាថៅកែ ជាជនជាតិវៀតណាម បានជួលទីតាំងបន្តពីថៅកែ កាស៊ីណូថ្មពេជ្រ ចំណែកអាជ្ញាប័ណ្ណប្រកបអាជីវកម្មកាស៊ីណូ ថ្មពេជ្រសង្ស័យផុតសុពលភាពមិនមានការអនុញ្ញាតបន្ដទៀតនោះទេ បើអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធនៅតែបណ្តែតបណ្តោយទៀត ធ្វើឲ្យខាតបង់ថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

យោងតាមប្រភពព័ត៌មាន ពីរប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងកាស៊ីណូជ្រកក្រោមស្លាក «កាសុីណូថ្មពេជ្រ» លួចបង្កប់ល្បែងសុីសងជល់មាន់យ៉ាងធំ ដោយមាន អ្នកលេងសុទ្ធតែ ជនជាតិខ្មែរ និងវៀតណាម ចេញចូលដោយសេរី ដោយមិនមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបនោះទេ កន្លងមកមានបទល្មើសឆក់ ប្លន់ និង លួច ហឹង្សាក្នុងគ្រួសារ សុទ្ធតែកើតចេញពីល្បែងសុីសងទាំងអស់។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាអន្ដរាគមន៍ ឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្វៀនមាន់ជល់ ជ្រកកោនក្រោម​ផ្លាក «កាសុីណូថ្មពេជ្រ»មួយនេះផង ឲ្យ​ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !

Previous Post Next Post