ករណីផ្ទុះកំប៉ុងហ្គាស់បង្កជាអគ្គិភ័យ ​ឆាប ឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌចំការមន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ករណីផ្ទុះកំប៉ុងហ្គាស់បង្កជាអគ្គិភ័យ ​ឆាប ឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌចំការមន"

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧ និង៤៥នាទីព្រឹក មានករណីអគ្គិភ័យកើតឡើង ស្ថិតនៅចំណុចសំណង់មិនរៀបរយតាមបណ្តោយផ្លូវ១០៥  ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

ប្រភពពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ៖ ម្ចាស់ទីតាំងឈ្មោះ សុក វណ្ណកាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារសង្កាត់ ប្រភេទសំណង់ ផ្ទះឈើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ x ០៣ម៉ែត្រ ។
មូលហេតុ​ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស់បង្កជាអគ្គិភ័យ និងបណ្តាលឲ្យឆេះសំណង់មិនរៀបរយអស់ចំនួន ៥ខ្នងផ្ទះ (ទំហំ០៤ម៉ែត្រ×០៣ម៉ែត្រ) រួមនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានរបួសដល់មនុស្សនោះឡើយ ។
ក្នុងប្រត្តិបត្តការ ករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យ​អគ្គិភ័យ​ចំនួន ៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៨ឡាន ស្មើរនឹង ៣៨ម៉ែត្រគូប រថយន្តក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាសទឹកអស់ ២ឡាន ស្មើរ១២ម៉ែត្រគូប  រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប  រថយន្តក្រុមហ៊ុនអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប  រថយន្តក្រុមហ៊ុនកោះនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ៦ម៉ែត្រគូប ទើបពន្លត់រលត់ទាំងស្រុង នៅម៉ោង០៩ និង១៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

Previous Post Next Post