updatet)ខ្មាន់កាំភ្លើងមួយក្រុម បានបើករថយន្តford ranger មួយគ្រឿងបួងចង្កូតទៅបុករថយន្តមែកសឺដែសចំពីមុខពេញទំហឹង រួចចុះមកដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ សំដៅទៅលើភាគីរថយន្ត មែកសឺដែស នៅក្នុងនោះមានគ្នា៣នាក់ បណ្តាលឲ្យបុរស២នាក់ ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯបុរសជនជាតិចិនម្នាក់ទៀតត្រូវបានក្រុមខ្មាន់កាំភ្លើងឃាត់ខ្លួនដាក់តាមរថយន្តឡង់គ្រីស័របើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវ១០៤ ស្ថិតក្នុងភូមិក្រពើ ទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនរងគ្រោះក្នុងករណីខាងលើ អ្នកស្លាប់ខាងឡាន Mercedes គឺលោកវរសេនីយ៍ទោ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ អង្គភាពអន្តរាគមន៍ ក្រសួងមហាផ្ទៃ ។ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់និងត្រួតពិនិត្យចំណុចទីតាំងកន្លែងកើតហេតុ ធ្វើកំណត់ហេតុនិងកុសលវិច័យ ដើម្បីស្រាវជ្រាវស្វែងរក មុខសញ្ញាពាក់ព័ន្ធយកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕