សេចក្តីបំភ្លឺ ស្នងការនគរបាលខេត្តព្រៃវែងពាក់ព័ន្ធករណីផ្ទុះអាវុធបណ្ដាលឲ្យពលរដ្ឋរងរបួ.ស
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្តីបំភ្លឺ ស្នងការនគរបាលខេត្តព្រៃវែងពាក់ព័ន្ធករណីផ្ទុះអាវុធបណ្ដាលឲ្យពលរដ្ឋរងរបួ.ស

ខេត្តព្រៃវែង÷ស្នងការនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា មូលហេតុដែលនៅឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ផ្ទុះអាវុ.ធ គឺព្រោះតែរថយន្តម៉ាកស្តារិច ត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុ.កសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ ដែលសមត្ថកិច្ចពិបាកកំណត់មុខសញ្ញា ទើបសម្រេចចិត្តបំផ្ទុះអាវុធមុន។

ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា មូលហេតុភាគីរថយន្តមិនព្រមឈប់ គឺព្រោះតែអ្នកបើករថយន្តភិតភ័យ និងដោយសារតែប្រញាប់បញ្ជូនកុមារទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ។
ស្នងការនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ចំពោះកំហុសនៃការបំផ្ទុះអាវុធមួយនេះ និងបានសហការទទួលខុសត្រូវតាមផ្លូវច្បាប់៕

Previous Post Next Post