ក្រសួងឧស្សាហកម្មដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ COSTI ជាតិលើកទី៦ ដើម្បីកំណត់ជំហានបន្ទាប់សម្រាប់កម្ពុជារួមចំណែកដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងឧស្សាហកម្មដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ COSTI ជាតិលើកទី៦ ដើម្បីកំណត់ជំហានបន្ទាប់សម្រាប់កម្ពុជារួមចំណែកដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន

ភ្នំពេញ÷នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) ជាតិលើកទី៦ ស្របពេលនឹងខួបលើកទី ២៦ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជារដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់កម្ពុជាក្នុង អាស៊ាន ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការទាំង៩ សមាជិក គណៈប្រឹក្សាយោបល់ ក្រុមការងារលេខាធិការដ្ឋាន COSTI ជាតិ និងភាគីពាក់ព័ន្ធប្រមាណ ១០០ នាក់។
អង្គប្រជុំបានពិភាក្សាអំពីការពង្រឹងតួនាទីកម្ពុជា ក្នុងការលើកកម្ពស់របៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) របស់អាស៊ាន ដោយផ្តោតលើការបង្កើនការយល់ដឹងអំពីគោលដៅ និងយន្តការអាស៊ានក្នុងការផ្តល់មូលនិធិសម្រាប់គម្រោងក្នុងវិស័យ វ.ប.ន. ការជំរុញការកសាងបណ្តាញថ្នាក់ជាតិនិងតំបន់ ព្រមទាំងការពង្រឹងសមត្ថភាពក្នុងការរៀបចំសំណើ និងការគ្រប់គ្រងគម្រោង។
អង្គប្រជុំក៏បានពិនិត្យការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025) និងផ្តល់ធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ផងដែរ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីតួនាទីដ៏សំខាន់របស់ COSTI ក្នុងការធ្វើឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រ វ.ប.ន. ជាតិ មានសង្គតិភាពជាមួយបណ្តាប្រទេសសមាជិកអាស៊ាន, ការពិនិត្យតាមដានការ អនុវត្តគម្រោងរបស់អនុគណៈកម្មាធិការ, និងការគាំទ្រសសរស្តម្ភនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការជំរុញនវានុវត្តន៍ដែលនឹងបង្កើនភាពប្រកួតប្រជែង និងទំនាក់ទំនងក្នុងតំបន់។
ឯកឧត្តមបានរំលេចពីសារៈសំខាន់នៃបញ្ញាសិប្បនិម្មិត (AI) ដោយលើកឡើងថា៖ “ផ្អែកតាមការព្យាករ បញ្ញាសិប្បនិម្មិតនឹងរួមចំណែកដល់សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០៣០ ប្រមាណ ១ ទ្រីលានដុល្លារអាមេរិក ស្មើនឹង ១០ ទៅ ១៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរួមគ្នាក្នុងតំបន់។ ការណ៍នេះបញ្ជាក់យ៉ាងច្បាស់អំពីភាពចាំបាច់នៃគោលនយោបាយ យុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើនការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យានេះសម្រាប់ផលប្រយោជន៍នៃសមាជិកអាស៊ានទាំងអស់។” ចាប់តាំងពីក្លាយជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខណ្ឌនៃណៈកម្មាធិការ COSTI និងផែនការសកម្មភាព APASTI ។
Previous Post Next Post