ករណីស្ត្រីជើងខ្លាំង គំរាមសម្លាប់និងប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃលើនារីម្នាក់ នៅតែរក្សាភាពស្ងៀមស្ងាត់ឬមន្ត្រីទាំងនោះអសម្ថភាព (វគ្គ២)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ករណីស្ត្រីជើងខ្លាំង គំរាមសម្លាប់និងប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃលើនារីម្នាក់ នៅតែរក្សាភាពស្ងៀមស្ងាត់ឬមន្ត្រីទាំងនោះអសម្ថភាព (វគ្គ២)

ភ្នំពេញ÷នារីជើងខ្លាំងរូបនេះគំរាមសម្លាប់ និងយកឈ្មោះបុគ្គលម្នាក់ឈ្មោះរ៉ា មកកាង តើបុគ្គលឈ្មោះរ៉ានោះជាអ្នកណា?បន្ទាប់បង្ហោះវិដេអូក្នុងតីកតុTIKTOK  ដោយមិនខ្លាចច្បាប់ បន្ទាប់ពីប្រើប្រាស់ហឹង្សាទៅលើជនរងគ្រោះ ថែមទាំងផ្ញើរសារសំឡេងគំរាមវៃហើយបង់លុយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅខុនដូមួយកន្លែង ក្នុងសង្កាត់ទូលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លុះមកដល់ថ្ងៃទី ១២ ខែសីហាឆ្នាំ២០២៤ ដដែលជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ២ ដើម្បីរកយុត្តិធម៌ តែមកដល់ពេលនេះហាក់បីដូចជាមន្ត្រីប្រចាំតំបន់ នៅតែរក្សាភាពស្ងៀមស្ងាត់ តើនេះជាតួនាទីរបស់មន្ត្រីឬមួយក៏យ៉ាងណា?
បើយោងតាមសម្តីនារីជើងខ្លាំងម្នាក់នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា នាងធ្លាប់មានកាំភ្លើង ធ្លាប់បាញ់ជើងប្តីរបស់នាងបាក់ជើងថែមទៀតផង ការគម្រាមស្លាប់បង់លុយ៥០០០ដុល្លារ យោងតាមសម្តី នារីជើងខ្លាំងម្នាក់នេះបាននិយាយ តើស្ថាប័នពាក់ព័ន្ធយល់យ៉ាងណាដែរ នៅក្នុងព្រឹត្តិការណ៍នេះ និងចំណែកបុរសដែលពាក់ព័ន្ធ។
បើយោងតាមសម្ដីនារីជើងខ្លាំងមិនបានបញ្ជាក់បុគ្គលម្នាក់នេះ គឺអាចជាលិខិតឆ្លងដែនអស់សុពលភាព។
ក្នុងករណីដែលជនបរទេសដែលប្រើលិខិតឆ្លងដែនអស់សុពលភាពអង្គភាពអ្នកសារព័ត៌មានយើង បានស្ដាប់សម្ដីនារីជើងខ្លាំងស្នើសុំ ឯកឧត្តមមន្ត្រីនគរបាលអិនតោប្រវេសន៍មេត្តាត្រួតពិនិត្យក្នុងករណីនេះដោយក្តីអនុគ្រោះ ចំពោះបុគ្គលឈ្មោះ ឆៃ លី។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឧត្តមសេនីយ៍ឯកជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចិត្តកម្លាំងចុះស្រាវជ្រាវនារីជើងខ្លាំងដែលប្រើអំពើហិង្សាម្នាក់នេះមកផ្ដន្ទាទោសតាមច្បាប់ និងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីប្រើអំពើហិង្សាគំរាមសម្លាប់ដោយក្តីអនុគ្រោះ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Previous Post Next Post