បន្ទាប់មានការបង្រ្កាបទ្រង់ទ្រាយធំនៅខេត្ត កំពង់ស្ពឺ ជនបរទេស នៅខណ្ឌសែនសុខរាជធានីភ្នំពេញ នាំគ្នារត់ទាំងយប់"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បន្ទាប់មានការបង្រ្កាបទ្រង់ទ្រាយធំនៅខេត្ត កំពង់ស្ពឺ ជនបរទេស នៅខណ្ឌសែនសុខរាជធានីភ្នំពេញ នាំគ្នារត់ទាំងយប់"

ភ្នំពេញ ÷ អាគារមួយកន្លែងក្បែរ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចំនុចផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ២និង២៦ នាទីយប់រំលងអាធ្រាតឈានចូល ថ្ងៃ២៥ ខែតុលាឆ្នាំ២០២៤នេះ មានជនបរទេសជាច្រើននាក់ សម្រុករត់ចេញពីអាគារ ទាំងយប់ ដោយមិនដឹងមូលហេតុនៅឡើយ។

បើយោងតាម ក្រុមការងារអ្នកសារព័ត៌មានយើងថតរូបភាពបាន ទំនងជនបរទេសទាំងនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់ និងមានលិខិតឆ្លងដែនប្រភេទទេសចរណ៍មកបបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដោយមិនមានលិខិតបញ្ជាក់និងអនុញ្ញាតច្បាស់លាស់ មកលាក់ខ្លួននៅក្នុងអគារមួយកន្លែង បន្ទាប់ពីបានទទួលដំណឹងថាមានការបង្ក្រាបទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺទើបនាំគ្នាភ័យឆោឡោ និងរត់ចេញជៀសវាងការចាប់ខ្លួន។
លោកហ៉ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខពិតជាមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងតំបន់របស់ខ្លួន រហូតដល់ជនអន្តោប្រវេសន៍លាក់ខ្លួនរាប់រយនាក់នៅតែមិនដឹងមិនសរសើរមិនបាន។
តើហេតុអ្វីបានជាជនបរទេសរត់ចេញពីអគារទាំងយប់ ?
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យអគារមួយកន្លែងនេះដោយក្តីអនុគ្រោះ។
ពាក់ព័ន្ធនិងការចុះផ្សាយអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។(សូមអរគុណ)

Previous Post Next Post