សង្ស័យជនជាតិកាហ្សាថាន (KAZAKHSTAN ( ចាប់ជម្រិតជនជាតិចិន និងខ្មែរ តែរត់មិនរួចត្រូវសម្ថកិច្ចឃាត់ខ្លួន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សង្ស័យជនជាតិកាហ្សាថាន (KAZAKHSTAN ( ចាប់ជម្រិតជនជាតិចិន និងខ្មែរ តែរត់មិនរួចត្រូវសម្ថកិច្ចឃាត់ខ្លួន"

កណ្តាល÷លោកវីរៈសេនីយ៍ឯកដួងតេងអធិការនគរបាលស្រុកពញាឮ ទទួលបានព័ត៌មានពីលេខទូរសព្ទចំនួនមួយខ្សែ គឺជាអធិការងក្រងឧដុងម៉ែជ័យ នៅវេលាម៉ោង ១៥ និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដែលបានប្រាប់ថាមានជនជាតិចិនកំពុងចាប់ជំរិតមនុស្សចូលមកកាន់ទឹកដីស្រុកពញាឮ ភ្លាមនោះលោកអធិការបានបញ្ជាកម្លាំងជំនាញព្រពហ្មស្រុក ហការជាមួយនឹងកម្លាំងជំនាញគ្រប់ផ្នែកតាមប៉ុស្ត៏ចុះទៅពិនិត្យតាមទីតាំង  បានប្រទះឃើញរថយន្តជនល្មើសចំនួន 2 គ្រឿងដែលស្ថិតនៅជិតអាហារដ្ឋាន យីហោជំនោរជើងភ្នំឧដុង្គ ក្នុងភូមិសាស្ត្រភូមិចេតីដីថ្មី ឃុំវិហារលួង ស្រុកពញាឮខេត្តកណ្ដាល បានឈប់ចតក្នុងឃ្លាំងទុកចោលក ក្បែរផ្លូវជាតិលេខ ៥ ។ 

គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យ  ភ្លាមៗនោះស្រាប់តែមានមនុស្សបីនាក់រត់ចុះពីរថយន្ត សំដៅទៅវាលស្រែខាងកើត បន្ទាប់មកកម្លាំងជំនាញបានចុះទៅពិនិត្យរថយន្តចំនួន ២គ្រឿង ដែលម៉ាក់អាផាតពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX 9081 និងមួយគ្រឿងទៀតមាកអាល់ផាតពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2BZ 75 71 កម្លាំងជំនាញបានធ្វើការបង្ក្រាបភ្លាមៗតែម្ដង ហើយបានធ្វើការឃាត់ខ្លួន ចំនួនមនុស្សបីនាក់ និងសង្គ្រោះមនុស្សពីរនាក់ នៅក្នុងរថយន្តដែលទី១ ជាជនជាតិខ្មែរ ជាតៃកុងរថយន្តនិងម្នាក់ទៀតជាជនជាតិចិន ដោយក្នុងនោះជនជាតិចិន ត្រូវបានចងជើង និងដៃជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន។
រីឯតៃកុងរថយន្ត ត្រូវបានជនជាតិចិន ទាំងនោះដាក់ខ្នោះជាប់ដៃ និងយកកាំបិតគំរាមចាក់ក សម្លាប់ និងបង្ខំចាប់បញ្ច្រកស្រាចូលទៅក្នុងមាត់ បង្ខំឲ្យផឹករហូតទាល់តែស្រវឹង ។
ជនរងគ្រោះទី១ មានឈ្មោះនូ នុងគ័ង ភេទប្រុសជនជាតិចិនកើតឆ្នាំ ១៩៨៦ បច្ចុប្បន្នស្នាក់នៅកាស៊ីណូម៉ាកាវ ខេត្តស្វាយរៀង ទី២ ឈ្មោះ ម៉ៅភក្តី ហៅភ័ក្រ្ត ភេទប្រុសអាយុ ៤២ ឆ្នាំជនជាតិខ្មែរមុខរបរជាអ្នកបើកឡាន  ទីលំនៅនៅភូមិកន្សែងបី ឃុំដីឥត ស្រុកកៀនស្វាយខេត្តកណ្តាល ។ 
រីឯជនល្មើសចំនួន 3 រូបទី១- ឈ្មោះ AMANBEK ZHAIDER  អាមែនបេក ហ្សៃដើ  ភេទ ប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN  កាន់ Passport លេខ N14980188
២-ឈ្មោះ MUZBOLAT  មូសបូឡាត ភេទ ប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិ KAZAKHSTAN  កាន់ Passport លេខ N 12705569
៣-ឈ្មោះ AMAN SYRLYBAY អាមេន សាយលីបាយ   ភេទ ប្រុស ឆ្នាំកំណើត ២០០០ ជនជាតិ KAZAKHSTAN  កាន់ Passport គ្មាន   លេខ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុបានខាងលើត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ កំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនចាត់ការបន្តតាមនីតិវិធី ៕

Previous Post Next Post