ភ្នំពេញ÷update)ករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងនៅចំណុចផ្លូវលេខ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ០២នាក់ ជាការដុតភ្លេីងធ្វេីអត្តឃា.ត មិនមែនជាករណីអគ្គិភ័យនោះទេ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជា.ប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជារថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាគោលដៅទាំងអស់ ចេញទៅជួយអន្តរាគមន៍ រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុតភ្លេីងធ្វេីអត្តឃាតបង្កជាអគ្គិភ័យ ស្លា.ប់២នាក់(បុរសបរទេសម្នាក់ ស្ត្រីខ្មែរម្នាក់) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១:១៥នាទី ៕