ភ្ញាក់ផ្អើលទាំងយប់ ករណីស្ត្រីម្នាក់បាត់លុយពីក្នុងរថយន្តជិត៥ពាន់ដុល្លារ ដោយសង្ស័យរថយន្តភ្លេចបិទសោរ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ភ្ញាក់ផ្អើលទាំងយប់ ករណីស្ត្រីម្នាក់បាត់លុយពីក្នុងរថយន្តជិត៥ពាន់ដុល្លារ ដោយសង្ស័យរថយន្តភ្លេចបិទសោរ"

ភ្នំពេញះ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

យោងតាមសម្តីស្ត្រីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុស្រ្តីខាងលើរួមទាំងគ្រួសារជិះរថមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BC-0801  នៅវេលាម៉ោងប្រមាណ៦ល្ងាច មកលេងការតាំងពិព័រណ៍ក្នុងកោះពេជ្រ ដោយខ្លួនចតរថយន្តក្នុងវាលយន្តហោះកោះពេជ្រ និងទុកកាបូបដែលមានលុយខ្មែរនិងលុយដុល្លារសរុបជិត៥ពាន់ដុល្លារ នៅក្នុងរថយន្តដាក់ក្បែរកន្លែងកៅអីអង្គុយ និងយកថងដាក់ឥវ៉ាន់គ្របពីលើ លុះម៉ោង៩ជាង ចេញមកវិញខ្លួននិងគ្រួសារជិះសំដៅទៅផ្ទះត្រង់ចំណុចផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម) សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទើបដឹងថាបាត់កាបូបលុយ ពេលកើតហេតុភ្លាមៗជនរងគ្រោះបានពិនិត្យមើលកាម៉េរ៉ាសុវត្ថិភាព ដោយឃើញមានសន្តិសុខមួយរូប ដើរមកជិតរថយន្តហើយបានលឺសំឡេង កកូរ កកាយឥវ៉ាន់ ។
សូមបញ្ជាក់ផងដែរថាសន្តិសុខដែលជាប់សង្ស័យខាងលើ គឺភាគីខាងម្ចាស់កម្មវិធីតាំងពិព័រណ៍ ជាអ្នករៀបចំមិនមែនជាសន្តិសុខ នៅក្នុងកោះពេជ្រនោះទេ។ 
វីដេអូនេះ ជាសារមួយផ្ដាំផ្ញើរ ទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានរថយន្តជិះ សូមឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលដែលចាកចេញពីរថយន្ត ត្រូវត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យជួបដូចរឿងមួយនេះ ៕

Previous Post Next Post