ភ្នំពេញ ÷យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋានគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារទាំងស្រង់ដូចតទៅ ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណី កំហែងយក (ប្រាក់) និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង។
កើតហេតុ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤-ចំណុចកើតហេតុ៖ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ជនសង្ស័យចំនួន០២នាក់១.ឈ្មោះ សូរ សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២.ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។**វត្ថុតាងរួមមាន១.ទូរសព្ទចំនួន០៣គ្រឿង (១.ម៉ាក OPPO ពណ៌ខ្មៅ, ២.ម៉ាក OPPO ពណ៌ខៀវលាយខ្មៅ, ៣.ម៉ាក Samsung ពណ៌ខ្មៅ)២.បណ្ណអ្នកសារព័ត៌មាន ចំនួន០២សន្លឹក ។+តាមការសាកសួរ ជនស...ង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា៖ -តាមចម្លើយសារភាពរបស់ឈ្មោះ នឿប ប៊ុន ថា ខ្លួនមានតួនាទីជានិពន្ធនាយកគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) និងមានបណ្ណសារព័ត៌មាន អត្តលេខ ០០៩៥៦ ចេញដោយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានឆ្នាំ២០២៤ ចំណែកឯ គេហទំព័ររស្មីខេត្តកណ្តាលធីវីញ៉ូ ដែលខ្លួនគ្រប់គ្រង និងធ្វើនាមបណ្ណដាក់ឈ្មោះខ្លួនឯងជាចាងហ្វាងសម្រាប់ចែកឲ្យអ្នកសារព័ត៌មានផ្សេងទៀតនោះ គឺមិនមានអាជ្ញាបណ្ណពីក្រសួងព័ត៌មាននោះទេ។ -តាមចម្លើយសារភាពរបស់ឈ្មោះ សូរ សំបូរ ថា ខ្លួនមានតួនាទីជាចាងហ្វាយគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ហើយឈ្មោះ នឿប ប៊ុន ត្រូវជាប្អូនថ្លៃ មានតួនាទីជានិពន្ធនាយក ។ សូមរំលឹកថា នៅថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០២៤ ខ្លួន បានបង្ហោះនៅលើគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ខុសពីការពិតគ្មានប្រភពនិងមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់ កិតត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូ ថ្នាក់ដឹកនាំនិងអាជ្ញាធរមានសមត្ថកិច្ចមែន ។ និងបានប្រើសារតាមតេឡេក្រាមជាអក្សរនិងសម្លេងគំរាមកំហែងទារប្រាក់ពីគណនីតេឡេក្រាម Veasna ហើយសូមទទួលស្គាល់ទៀតថានៅថ្ងៃទី១៤.១២.២០២៤ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០០$ ចូលក្នុងគណនី ABA របស់ខ្លួន ជាថ្នូរនិងការមិនចុះផ្សាយនិងលុបព័ត៌មានដែលបានបង្ហោះកាលពីថ្ងៃទី១៣ ១៤ ខែធ្នូ ឆ្នាំ២០២៤ នោះមែន ។
អង្គភាពអ្នកសារព័ត៌មានយើង ពិតជាថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ រាល់ចំណាត់ការអស់លោក មន្ត្រីដែលអនុវត្តច្បាប់ ក៏ប៉ុន្តែសូមអោយការអនុវត្តច្បាប់នោះអោយមានតម្លាភាបស្មើគ្នា ចាប់តែអ្នកទទួលប្រាក់ពី(បទកំហែងយកប្រាក់)ចំណែកបុគ្គលដែលបង្កើតបទល្មើស បំពានច្បាប់ បងៗមន្ត្រីមិនគួរមើលរំលង ។បើយោងតាមខ្លឹមសារ និងតាមស្ថានភាពជាក់ស្តែង បើយើងនិយាយរឿងសូកប៉ាន់អ្នកអោយនិងអ្នកទទួលមានទោសស្មើគ្នា យោងតាមការអនុវត្តច្បាប់ ក្នុងរយះពេលថ្មឺ រឿងលោក លីសាម៉េតជាដើម។ល។បើយោងតាមដំណើរសាច់រឿង ទីតាំងបង្កើតល្បែងស៊ីសងខុសច្បាប់ នៅក្រុងសំពៅពូន ស្ថិតក្រោមការគ្រប់គ្រង របស់លោកអធិការក្រុងសំពៅពូន និងមន្ត្រីដែលមានការពាក់ព័ន្ធ ជាច្រើនទៀត កំពុងតែល្មើសនិងយោងគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ មិនអនុវត្តតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ តើការអនុវត្តច្បាប់ទាំងនេះ មានប្រសិទ្ធិភាព បានដោយវិធីណា បើសូម្បីតែមន្ត្រីរៀនពីច្បាប់ ក្នុងការដឹកនាំប្រជាពលរដ្ឋ នៅតាមតំបន់និមួយៗ មិនគោរពតួនាទីរបស់ខ្លួនជាមន្ត្រីផង?មហាជនកំពុងតាមដាន ទាក់ទិនទៅនិងរឿងសង្គម កំពុងបញ្ចេញមតិ រិះគន់ទៅមើលមន្ត្រីមួយចំនួនតូច ដែលកំពុងប្រព្រឹត្តអំពើពុករលួយ តើស្ថាប័នណាខ្លះដែលអាចឆ្លើយតបនិងសំនួរនេះបាន?តើមន្ត្រីពាក់ព័ន្ធ អាចរាប់បញ្ចូលដែលឬទេ ពីបទឃុបឃិតជាប្រព័ន្ធ បំពានសិទ្ធិសេរីភាពសារព័ត៌មាន យោងតាមអនុសាសន៍សម្តេចពុក ធ្លាប់មានប្រសាសន៍ អ្នកសារព័ត៌មានគឺជាដៃគូរ ក្នុងការអភិវឌ្ឃ អ្នកសារព័ត៌មានគឺជាដៃគូរមិនអាចខ្វះបានអត្ថន័យនេះ ស្ថិតនៅក្នុងក្រអៅបេះដួងបងប្អូនអ្នកសារព័ត៌មាន រស់ក្រោមដំបូងសន្តិភាព។ សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសូមមេត្តា ឯកឧត្តមជួយអន្តរាគមន៍ ចំពោះអ្នកសារព័ត៌មានទាំងពីររូប និងសូមអនុវត្តតាមច្បាប់សារព័ត៌មាន ដើម្បីអោយគាត់ទាំងពីរបានរួចផុតពីរការចោទប្រកាន់ និងវិលត្រឡប់មកជួបជុំក្រុមគ្រួសារវីញ សូមឯកឧត្តមប្រធាន ទទួលនៅការគោរពពីយើងខ្ញុំ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ