រឿងកាន់តែធំហើយ ហើយក៏កាន់តែក្តៅដែរ! ដី១៦ហិចតារបស់លោកស្រី ហួយ តារាវី នៅបឹងតាមោក ខណ្ឌព្រែកព្នៅនោះលិចឮថា មានក្រុមហ៊ុនឯកជនមួយធ្វើប្លង់កាន់កាប់គ្របដណ្ដប់លើដី នោះគឺជារឿងអាចនឹងមិនប្រក្រតីឬផ្ទុយពីច្បាប់ ខណៈដែលអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ច្រានចោលនូវការចេញអនុក្រឹត្យឬហៅថា(ស.ជ.ណ)ដែលបានចុះហត្ថលេខា ខុសនៅតំបន់បឹងតាមោក (វគ្គ៣)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រឿងកាន់តែធំហើយ ហើយក៏កាន់តែក្តៅដែរ! ដី១៦ហិចតារបស់លោកស្រី ហួយ តារាវី នៅបឹងតាមោក ខណ្ឌព្រែកព្នៅនោះលិចឮថា មានក្រុមហ៊ុនឯកជនមួយធ្វើប្លង់កាន់កាប់គ្របដណ្ដប់លើដី នោះគឺជារឿងអាចនឹងមិនប្រក្រតីឬផ្ទុយពីច្បាប់ ខណៈដែលអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ច្រានចោលនូវការចេញអនុក្រឹត្យឬហៅថា(ស.ជ.ណ)ដែលបានចុះហត្ថលេខា ខុសនៅតំបន់បឹងតាមោក (វគ្គ៣)

រាជធានីភ្នំពេញ: សាធារណជនក៏ដូចជាសង្គមស៊ីវិលដែលបានកំពុងបន្តតាមដានរឿងដីធ្លីចំនួន១៦ហិចតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របស់លោកស្រី ហួយ តារាវី កន្លងមកគឺជារឿងរ៉ាវដ៏រសើបមួយ ហើយក៏កាន់តែក្តៅ បន្តិចម្ដងៗឈានទៅដល់ការដាក់ជាសំណួរ និងឆ្ងល់គ្រប់ៗគ្នាពាក់ព័ន្ធនឹងរឿងដីធ្លីដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ ក៏ព្រោះថារឿងរ៉ាវនៅក្នុងតំបន់បឹងតាមោកនេះកន្លងមក ប្រមុខរាជរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុនសែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ចំៗ ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទៅ ពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងតាមោក នៅក្នុងក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធនឹងផ្ទៃបឹងតាមោក សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញពីការសោកស្តាយ ក្នុងការចុះអនុក្រឹត្យមួយស្តីពីការកំណត់ផ្ទៃបឹងតែមោកនេះ ដោយជាន់លើផ្ទៃដីស្រែប្រាំងរបស់ប្រជាពលរដ្ឋ ព្រោះតែការកំណត់ថា «ផ្ទៃទឹកដល់ណា ផ្ទៃបឹងដល់នោះ»។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «និយាយពីបឹងតាមោកមួយខ្ញុំស្តាយនោះស្តាយស្តាយ ត្រង់ខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យមួយខុស ធ្វើអនុក្រឹត្យមួយឱ្យឯងចុះហត្ថលេខា ទឹកឡើងដល់ណា ព្រំដែនដល់នោះ ស្រាប់តែឥឡូវទៅមើលក្នុងអនុក្រឹត្យនោះ គឺសុទ្ធតែស្រែប្រាំងប្រជាជន។
សម្តេចបានបន្តទៀតថា ខ្ញុំនឹងកាត់បន្តទៅទៀតប្រាប់ឱ្យហើយ ព្រោះសុទ្ធតែស្រែប្រាំងប្រជាជន បើមិនកាត់ឱ្យ» តែមិនអីទេសម្ដេចមានប្រសាសន៍ថាអនុក្រឹត្យនេះសម្ដេចនិងចាត់ចែង។បើទោះបីជាមានការលើកឡើងដ៏ក្តៅគគុក របស់សម្ដេចក៏ដោយក៏ថ្មីៗនេះសាធារណជនទូទៅក៏មានចម្ងល់ឆ្ងល់ជាបន្តបន្ទាប់រហូតដល់ក៏មានការលើកឡើងពីមួយទៅមួយដោយដាក់ជាសំណួរថាហេតុដូចម្ដេចបានជាអាជ្ញាធរ និងមន្ត្រីឃុំសង្កាត់ខណ្ឌព្រែកព្នៅ មួយចំនួនដែលជាថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាននេះនៅតែបន្តអះអាងថាជាដីអនុក្រឹត្យដដែលជាដដែល ដោយមិនបានស្ដាប់ប្រសាសន៍សម្ដេចតេជោឬក៏បានស្ដាប់ដឹងហើយឮហើយ បែរជាធ្វើមិនដឹងមិនឮទៅវិញ?អ្នកខ្លះក៏ប្រៀបធៀបទៅមនុស្សដែលដេកលក់ វាងាយនឹងដាស់ឱ្យងើបទេ គឺផ្ទុយពីមនុស្សដែលធ្វើដេកលក់ ប្រាកដណាស់ទោះបីដាស់ហើយដាស់ទៀតក៏មិនងើបដែរ។
ដោយឡែកសម្រាប់បុគ្គលដែលធ្វើបណ្ណកម្មសិទ្ធិលើទីតាំងដី១៦ហិចតាខាងលើប្រើឈ្មោះក្រុមហ៊ុនមួយ បើយោងតាមការឆែកលើប្រព័ន្ធអេអិចត្រូនិច របស់ក្រសួងរៀបចំដែនដីនគររូបរីយកម្ម  និងសំណង់ បានបង្ហាញលើឈ្មោះក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ ខនស្ត្រាក់សិន និង ឌីវីឡុបមិន ឯ.ក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន បែរជាមានការផ្លាស់ប្ដូរទៅជាទ្រព្យកម្មសិទ្ធ អវិភាគដោយមានម្ចាស់កម្មសិទ្ធិ ជាឈ្មោះឧកញ៉ាពីររូប ផ្សេងទៀត លើព័ត៌មានស្ដីអំពីក្បាលដីតាមប្រព័ន្ធអេឡិចត្រូនិចនោះទៅវិញុ។
នៅក្នុងទិដ្ឋភាពខាងលើនេះសាធារណជនដែលនៅតែបន្តតាមដានរឿងនេះដោយយកចិត្តទុកដាក់ ហើយក៏កាន់តែឆ្ងល់ហើយឆ្ងល់ទៀត ដោយចោទជាសំណួរជាហូរហែ ជាបន្តថាមូលហេតុអ្វីបានជាលោកស្រី ហួយ តារាវី ដែលមានឯកសារអាស្រ័យផលបន្តចេញពីរពលរដ្ឋតាំងពីឆ្នាំ៨០ជាងមកដល់ឆ្នាំ២០២១  ហើយលោកស្រីបានអាស្រ័យផលបន្តរហូតមកដល់បច្ចុប្បន្ន បែរជាមិនទាន់មានការដោះស្រាយជូនចំពោះលោកស្រីទៅវិញ ហើយបើទោះបីជាលោកស្រីព្យាយាមចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលខណ្ឌព្រែកព្នៅមួយលើកជាពីរលើកក៏ដោយ ក៏មិនមានផ្លែផ្កាអ្វីនោះដែរ។
តើមូលហេតុអ្វីបានជាអាជ្ញាធរ និងមន្ត្រីខណ្ឌព្រែកព្នៅ អះអាងដី១៦ហិចតានៅក្នុងភូមិសាស្ត្រខាងលើនេះ ថាជាដីអនុក្រឹត្យដោយយោងតាមអនុក្រឹត្យឆ្នាំ ២០១៦កន្លងមក ក៏ប៉ុន្តែមិនបានស្ដាប់ការបញ្ជាក់របស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ថាដីអនុក្រឹត្យនោះគឺលោកមានការសោកស្ដាយចុះហត្ថលេខាខុស ហើយនឹងធ្វើការអនុវត្តដោះស្រាយជូនប្រជាពលរដ្ឋផងចុះ។
តើមូលហេតុអ្វីបានជាមានក្រុមហ៊ុនធ្វើប្លង់គ្របដណ្ដប់ ដោយកាត់ឃ្វាលលើដី១៦ហិចតា មិនទាន់មានការដោះស្រាយជាមួយលោកស្រី ហួយ តារាវី ឲ្យបានរួចរាល់សិន និងគ្មានអ្នកណាដឹងឮ ដែលបានចុះហត្ថលេខាពីថ្នាក់មូលដ្ឋាននោះទៅវិញ?ឬក៏មានការចុះហត្ថលេខារួចរាល់ហើយតែមិនធ្វើការបញ្ជាក់ជូនសាធារណជនឲ្យបានដឹង? បែរជាមានប្លង់កាន់កាប់លើទីតាំង១៦ហិចតានេះផងដែរ។
បើយោងការអនុវត្តច្បាប់ភូមិបាលដែលបានចែងគឺច្បាស់ណាស់រាល់ទីតាំងទាំងឡាយដែលធ្វើការកាត់ឃ្វាល ឬក៏ជាតំបន់ធ្វើការចេញប្លង់ជូនប្រជាពលរដ្ឋទៅតែមានការចុះហត្ថលេខាទទួលស្គាល់ចេញពីថ្នាក់មូលដ្ឋានភូមិឃុំសង្កាត់ខណ្ឌស្រុកខេត្តជាដាច់ខាត បើបុគ្គលណាល្មើសនឹងការអនុវត្តច្បាប់នោះ ឬមិនអនុវត្តទៅតាមនីតិរដ្ឋក៏ត្រូវទទួលទោសដូចគ្នាផងដែរ?
តែទោះបីជាយ៉ាងណាក៏ដោយ ចម្ងល់មានរាប់មិនអស់មិនហើយរបស់សាធារណៈជនក៏ដូចជាសង្គមស៊ីវិលនោះជារឿងមួយសម្រាប់ការចូលរួមជាមួយសង្គមជាតិ ហើយលោកស្រី ហួយ ដារាវី នៅតែបន្តជឿជាក់ចំពោះថ្នាក់ដឹកនាំដូចជាលោក  ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់  ពិសេសបំផុតនោះជាសេចក្តីសង្ឃឹមបំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយដោះស្រាយចំពោះដីធ្លីរបស់គាត់ដែលស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានចំនួន១៦ហិចតាដែលលោកស្រីបានធ្វើការអាស្រ័យផលបន្តពីពលរដ្ឋទាំង១៨ គ្រួសារកន្លងមក។
ហើយលោកស្រីក៏អរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើលតែងតែឈឺឆ្អាលយកចិត្តទុកដាក់រឿងរ៉ាវពលរដ្ឋណាដែលមិនដោះស្រាយចេញសម្ដេចតែងតែមិនទុកឲ្យពលរដ្ឋស្រក់ទឹកភ្នែក និងអូសបន្លាយជាយូរខែឆ្នាំនោះទេ ពីព្រោះសម្ដេចតែងតែផ្ដល់នូវក្តីសង្ឃឹមជូនពលរដ្ឋផងដែរ ៕
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំបន្តការដើម្បីទទួលប្រភពពាក់ព័ន្ធទាំងអស់បន្ថែមទៀតប្រសិនបើមានដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ដោយអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា សូមអរគុណ។

Previous Post Next Post