ទីតាំងអាគារមួយកន្លែង សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ សូមគណៈមេបញ្ជាការឯកភាពមេត្តាត្រួតពិនិត្យ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងអាគារមួយកន្លែង សង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ សូមគណៈមេបញ្ជាការឯកភាពមេត្តាត្រួតពិនិត្យ"

ភ្នំពេញ÷យោងតាមប្រភពព័ត៌មាន ពីរប្រជាពលរដ្ឋផ្ដល់មកកាន់អង្គភាពយើង សង្ស័យទីតាំងមួយកន្លែងបង្កប់លួចលាក់បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវ ៣៩៤ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ពលរដ្ឋបាន សំណូមពរ ដល់ លោក សុខសម្បត្តិ អភិបាលខណ្ឌបឹងកេងកង លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង ពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន ស្នងការនគរបាលរាជធានីភ្នំពេញ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។ 
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ជាក់ស្ដែងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ អង្គភាពនៃសារព័ត៌មានយើងបានចុះទៅដល់ទីតាំង និងសាកសួរបងប្អូនប្រជាពលរដ្ឋនៅជិតនោះ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងមួយកន្លែងនេះ ជារបស់ជនជាតិ វៀតណាម ចិន បង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដោយតម្រូវឱ្យបុគ្គលិកធ្វើការក្នុងមួយថ្ងៃចំនួន ៣ វេណថែមទៀតផង ។
មហាជនស្នើរ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល វិជ្ជាជីវះ និងលោកប្រធានមន្ទីរការងាររាជធានីភ្នំពេញ សូមមេត្តាជួយបំភ្លឺជាសាធារណៈ ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ ថាក្រសួងការងារ និងមន្ទីរការងារមិនបានដឹងរឿងនេះនោះទេ ដោយសារអង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបាននោះ ដោយពុំមានលេខទូរស័ព្ទ ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

Previous Post Next Post