ភ្នំពេញ÷សំឡេងហ៊ោរកញ្ជៀវអមដោយស្នូរទះដៃយ៉ាងកងរំពងបានលាន់ឡើងក្លាយជាចង្វាក់តន្រ្តី ស្របគ្នាជាមួយខ្លែងឯក ខ្លែងខ្មែរ ចម្រុះពណ៌បាន បណ្ដែតខ្លួនទៅលើអាកាសនាទីលាននៃអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាបនារសៀលថ្ងៃទី២៧ ខែធ្នូក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងឯក ខ្មែរ និងខ្លែងសេរី រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់២៩ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងចំណោមអ្នកចូលរួមបង្ហោះ ក៏ដូចជាអ្នកទស្សនាជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ នៅខាងក្នុងបរិវេណអាកាសយានដ្ឋាន អន្តរជាតិ សៀមរាប ចាស់នៅរសៀលថ្ងៃទី២៧ ខែធ្នូ លោក លី សារី អភិបាល រងខេត្តសៀមរាប មានប្រសាសន៍ថា ការបង្ហើរ ខ្លែង ខ្មែរ មិនគ្រាន់តែ បង្កបរិយាកាសឱ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយ សេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខា ងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួម ប្រតិបត្តិ ថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណ ជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សា ស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះ ឱ្យបានស្ថិតស្ថេរគង់វង្ស។គប្បីជម្រាបជូនថា ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នាឱកាសនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្ត សៀមរាបកាន់តែច្រើនឡើង ស្របតាម យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»ផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៥ ខាងមុខ ដើម្បីបន្តរក្សាកំណើន និងទាក់ទាញភ្ញៀវទេសចរ និងថែរក្សាបាននូវ ប្រពៃណីទំនៀមទម្លាប់ជាតិយើង។លោកអភិបាលរងខេត្តបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិទាំងអស់ មេត្តាបន្តគាំទ្រឱ្យបានផុលផុស ដើម្បី បន្តការរៀបចំនូវកម្មវិធី និងព្រឹត្តិការណ៍នានា ក្នុងខេត្តសៀមរាបនៅ ឆ្នាំបន្តបន្ទាប់ទៀត។ទាក់ទងនឹងពិធីបង្ហើរខ្លែងនេះដែរលោក មួន សុភាព ប្រធានមន្ទីរវប្ប ធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បាននិយាយថា ការបង្ហើរខ្លែង បានកើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែរ រាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯកនេះ ស្ទើរតែបាត់បង់ដោយសារតែពលរដ្ឋយើងមួយចំនួនមានជំនឿថា ខ្លែងជាវត្ថុអពមង្គល ដែលតាមការ ពិតខ្លែងនេះដូនតាខ្មែរបង្កើត មកជាវត្ថុតំណាងឲ្យសុភមង្គល។លោកបន្តថា ដោយសារតែជំនឿរមិនសមហេតុផលនេះ ទើបថ្នាក់ ដឹកនាំស្ថាប័នជាតិបានគិតគូរយកចិត្តទុកដាក់ រៀបចំឱ្យ មានព្រឹត្តិការណ៍ នានាដែលទាក់ទងនឹងខ្លែងនេះ ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក៏មានបំណង យកខ្លែងឯក របស់ខ្មែរនេះ ចុះក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោកផងដែរ។ដោយសារហេតុនេះទើប ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ខិតខំបំផុសចលនាបង្ហើរខ្លែងនេះ ព្រោះ ការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ យើងអាចអភិរក្ស និងផ្សព្វផ្សាយ អំពីខ្លែងយើងបានទូលំទូលាយ។សូមជម្រាបថា ព្រឹត្តិការណ៍បង្ហើរខ្លែងនេះ មានខ្លែងឯក ខ្លែងសេរី និងខ្លែងតូចៗ សរុបចំនួនប្រមាណ ៥០០ខ្លែង ។ ព្រឹត្តិ ការណ៍ នេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ។អ្នកស្រឡាញ់និងលេងខ្លែង មកពីបណ្ដាលខេត្តផ្សេងៗ អាចចូល រួមបាន។គណៈកម្មការមេប្រយោគមានលក្ខខណ្ឌ២ ។គឺការ បង្ហើរ ខ្លែងនឹងវាយតម្លៃផ្តល់ពិន្ទុទៅ ដល់ខ្លែងសេរីគឺ ទីមួយ.ទៅលើ បច្ចេកទេស បង្ហើរ មានភាពសំកាំងល្អទាំងពេលកំពុងហោះនិង ពេលដាក់ចុះមក វិញមិនរេដាំក្បាលចុះ និង អ្នកបង្ហោះត្រូវតាមទិសខ្យល់ និងទីពីរ. វាយតម្លៃទៅលើផ្នែកវិចិត្រកម្ម មានទ្រង់ទ្រាយ សោភ័ណភាព។ចំណែកខ្លែងឯក មានបីលក្ខខណ្ឌ ។ទីមួយ.បច្ចេកទេសបង្ហើរ សោភណភាពទាំងស្លាបនិងកន្ទុយ ដងខ្លួននិងឯក មាន ទម្រង់សមសួន ,ទីពីរ.មានភាពរចនាផ្នែកវិចិត្រកម្ម និងទីបី.សំឡេឯកដែលមាន ភាពរងំរណ្តំ អន្ទងសោតិន្ទ្រិយអ្នក ស្តា ប់ ឱ្យលន្លង់លន្លោចទៅបាន។ សំឡេងឯកពិរោះរងំទៅបានលុះណាតែយប់ស្ងាត់ និងនៅទីជនបទ តែដោយសារ ស្ថានភាព ការបង្ហើរពេលនេះ ស្ថិតនៅតំបន់ក្នុង ក្រុងគេមិនអាចវាយតម្លៃសំឡេងខ្លែងឯកបានសុក្រិតដែរ៕