រថយន្តសេរីទំនើបបត់ឆេ្វងបុ.កជាមួយម៉ូតូហើយទាមទារឲ្យភាគីម៉ូតូសងសំណងលើខ្លួនដែលជាអ្នកបើកបញ្ច្រាសទិសដៅទៅវិញ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រថយន្តសេរីទំនើបបត់ឆេ្វងបុ.កជាមួយម៉ូតូហើយទាមទារឲ្យភាគីម៉ូតូសងសំណងលើខ្លួនដែលជាអ្នកបើកបញ្ច្រាសទិសដៅទៅវិញ"

ខេត្តសៀមរាប ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW i8 ពណ៌ស ក្លែងជាពណ៌ផ្កាឈូក ផ្លាកលេខ កម្ពុជា CSH1.6.8 បុកបទឆ្វេងបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1T-3816 បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច  ។

ហេតុការណ៏នេះបានកើតឡើងនៅពីវេលាម៉ោង ២០ និង ៣៣នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥...លើរុក្ខវិថីព្រះសីហនុ ត្រង់ចំណុចស្តុបសួនច្បារព្រះរាជដំណាក់  ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញបានមកដល់ត្រួតពិនិត្យរួចរាល់ ទុក្ខពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចានិងសម្របសម្រួលគ្នាអស់ពេលជាយូរ មិនត្រូវរកគ្នានោះទេ ទើបសមត្ថកិច្ចយករថយន្តនិងម៉ូតូ ទៅកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលដើម្បីធ្វើការដោះស្រាយគ្នាបន្តទៅតាមនីតិវិធី ៕(ប្រភពរូបភាព គូរលែនដេលី)

Previous Post Next Post