ភ្នំពេញ៖ អ្នកលក់អនឡានរូបស្រស់ដ៏ល្បីឈ្មោះម្នាក់ ដែលត្រូវបានគេ ស្គាល់ថា ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានលោក រ័ត្ន សុផាត បានទម្លាយរៀបរាប់ទាំងទឹកភ្នែកចំពោះ លោក ហុង គៀងស្រេង មេធាវី ការពារក្តី អ្នកឧកញ្ញា អ៊ាន សៀវ មីបញ្ជាក់ ប្រាប់ថា៖ដោយមានការជឿជាក់ទុកចិត្ត អ្នកឧកញ៉ា អ៊ាន សៀវម៉ី មកធានាសងប្រាក់ជំនួសបងប្រុសរបស់ខ្លួនជាថ្នូរកុំអោយបញ្ជូន បងប្រុសខ្លួនទៅតុលាការខណះ បងប្រុសឧកញ្ញា ត្រូវបានអាបានវុធហត្តឃាត់ខ្លួន ទើប អ្នកឧកញ្ញា ដ៌ល្បីល្បាញរូបនេះ សុំធ្វើលិខិតធានាអះអាង ចុះថ្ងៃទី ០២ខែកក្គដា ឆ្នាំ២០១៧ ចុងក្រោយតែបែរជាមិនគោរពតាមកិច្ចសន្យា ទៅវិញ នេះបើតាមការលើកទ្បើង ពី លោក រ័ត្ន សុផាត ថ្លែងប្រាប់សារព័ត៌មានជាច្រើនអង្គភាព នាល្ងាចថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥។
យោងតាមលិខិតធានាអះអាងទូរទាត់ប្រាក់ ដែលលោក រ័ត្ន សុផាត បានបង្ហាញឲ្យអ្នកសារព័ត៌មានឃើញ នៅថ្ងៃដដែលនេះ បានឲ្យដឹងថា ខ្ញុំបាទឈ្មោះ អ៊ាន ភត្ត្រា កើតថ្ងៃទី ១៩៨៦ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៨៨ ភូមិស្វាយសាក់ ឃុំពោធ៍ទ៌ ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង បានព្រមព្រៀង និងទទួលស្គាល់ថាបានជំពាក់ប្រាក់ឈ្មោះ រ័ត្ន សុផាត ភេទប្រុស កើតថ្ងៃឆ្នាំ១៩៧៥ និងឈ្មោះ ស៊ីម ឡានីន ភេទប្រុស កើតឆ្នាំ១៩៨៦ មានអាសយដ្ឋានផ្ទះលេខ ៧២ ផ្លូវ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញចំនួនសរុប ៦៨០០០ដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រាក់ជំពាក់នេះ ខ្ញុំបាទ អ៊ាន ភត្ត្រា ជាកូនបំណុលសូមធានាសងទៅម្ចាស់បំណុល រ័ត្ន សុផាត និងឈ្មោះ ស៊ីម ឡានីន ទៅតាមដំណាក់កាល និងលក្ខខ័ណ្ឌដូចខាងក្រោម៖១. នៅថ្ងៃទី០២ ខែ ០៧ ឆ្នាំ២០១៧ នេះយល់ព្រមសងចំនួន៦០០០ដុល្លារ។២. ប្រាក់នៅសល់ ៦២០០០ដុល្លារ យល់ព្រមសងក្នុងរយៈពេល០២ខែ គិតចាប់ពីថ្ងៃធ្វើលិខិតធានាអះអាងនេះ ។ ដើម្បីសាក្ខី ភាពទុកចិត្ត ខ្ញុំសូមដាក់ធានានូវ៖ ១. ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លេខ១១/២០០៨ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០០៨។២. បង្កាន់ដៃពន្ធនាំចូល អ៊ិចស្តាវ៉ាទ័រ មួយគ្រឿង សៀវភៅលេខ២៧២១៧៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៧។៣. រថយន្តមួយគ្រឿងម៉ាកCamry 2007 ពណ៌ស។លិខិតធានាអះអាងទូរទាត់ប្រាក់បន្ថែមទៀតថា ករណីខ្ញុំបាទមិនបានសងតាមការកំណត់ ខ្ញុំបាទត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ដោយបានឃើញការធានាអះអាងនិងមានស្នាមមេដៃពីឧកញ៉ា អ៊ាន សៀវម៉ី ដែលត្រូវជាប្អូនស្រី បង្កើត របស់លោក អ៊ាន ភត្ត្រា ធ្វើឲ្យលោក រ័ត្ន សុផាត មានការជឿទុកចិត្ត និងឯកភាពដែលមានស្នាមមៃដៃពីកូនបំណុល ម្ចាស់បំណុល រួមជាមួយនិងអ្នកធានាអះអាងសង ពីឧកញ៉ា អ៊ាន សៀវម៉ី ទើបខ្លួនព្រមទទួលយកការផ្តិតមេដៃ និងព្រមដកពាក្យបណ្តឹង ដែលខ្លួន បានដាក់ប្តឹងឈ្មោះ អ៊ាន ភត្ត្រា និងអ្នកដែលពាក់ព័ន្ធ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលលិខិតនេះ មានការទទួលដឹងលឺពីមេធាវី អ៊ែល វណ្ណៈ។លោក រ័ត្ន សុផាត បានបញ្ជាក់បន្ថែមថា អ្វីដែលហួសចិត្តទៅទៀតនោះគឺ តាំងពីធ្វើលិខិតខាងលើនេះហើយតាំងពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥នេះ មិនមានការសងប្រាក់ចំនួន៦២០០០ដុល្លារ ពីលោក អ៊ាន ភត្ត្រា នោះទេ សូម្បីតែអ្នកធានាអះអាងសងពីអ្នកលក់អនឡានដ៏ល្បី គឺឧកញ៉ា អ៊ាន សៀវម៉ី ក៏មិនបានឃើញសងប្រាក់របស់ខ្លួនដូចអ្វីដែលបានផ្តិតមេដៃធានាសងនោះដែរ ។ អ្វីដែរហួសចិត្តជាទីបំផុតនោះ!គ្រាន់តែឭ ឈ្មោះថា ម្ចាស់បំណុល ឈ្មោះ ផាត ខលទៅឧកញ្ញា អ៊ាន សៀវមី បិតទូរសព្ទ័តែម្តង។ជុំវិញករណីការធានាអះអាងសងប្រាក់នេះ លោកមេធាវី ហុង គៀងស្រេង អត្តលេខ ២៨៤៦ តំណាងដោយអាណត្តិរបស់លោក អ៊ាន ភត្រ្តា និង អ៊ាន សៀវម៉ី នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា យ៉ាងខ្លីថា ព្រមសងចំនួន៥០០០ដុល្លារប៉ុណ្ណោះ លើទឹកប្រាក់ចំនួន៦២០០០ដុល្លារ ដោយសារតែបានកាត់កងរថយន្ត Camry 2007 ពណ៌ស និងអ៊ិចស្តាវ៉ាទ័រទៅលោក សុផាតរួចរាល់ហើយដែរ ហើយណាមួយ លោក រ័ត្ន សុផាតក៌ធ្លាប់បានប្តឹង លោក អ៊ាន ភ័ក្រ្តា នឹងឧកញ្ញា រូបស្រស់ ទៅ អយ្យការ សាលាដំបូងរាជធានីភ្នំពេញ ហើយក៌ ត្រូវបាន តុលាការដំកល់រឿងឥតចាត់ការហើយ។ ជុំវិញករណី នេះផង លោក រ័ត្ន សុផាត ជនរងគ្រោះបានបញ្ជាក់ ប្រាប់ មេធាវី ហុង គៀងស្រេង នឹង អ្នកសារព័ត៌មាន ដូច្នេះថា.......(វីដេអូ)បើនិយាយពីរថយន្ត Camry 2007 ពណ៌ស និងអ៊ិចស្តាវ៉ាទ័រ វិញ! នេះជារថយន្តគ្មានពន្ធទេ មិនដឹងជាយកមកពីណាផង ចំណែក ផ្លាកលេខ វិញ ជា កម្មសិទ្ធិ ប្រភេទ រថយន្ត(មួយតោនកន្លះអ្វីដែរខ្លួនធ្លាប់ឆែកកន្លងមក) រីឯ អ៊ិចស្តាវ៉ាទ័រមានតែឯកសារទេ ជាក់ស្ដែង ពុំបានទទួល អ៊ិចស្កាវ៉ាទ័រទេ ពី អ៊ាន ភក្រ្តា ទ្បើយ រហូតមកដល់ពេលនេះ ឯកសាររថយន្ត Camry 07 ក៌លោក ពុំបានទទួលដែរ ? ។ សូមបញ្ជាក់ថា៖តាមអ្វីដែលលោក រ័ត្ន សុផាត ចង់បាននោះគឺ សុំតែខាងភាគី អ៊ាន ភត្រ្តា និង អ៊ាន សៀវ ម៉ី សងប្រាក់ខ្លួនចំនួន៦២០០០ដុល្លារដែលនៅសល់ គឺបញ្ចប់គ្នាហើយ ហើយលោកក៏មិនចង់ប្តឹងតទៅទៀតដែរ សុំត្រឹមគោរពតាមកិច្ចសន្យាដែលបានផ្តិតមេដៃទៅបានហើយ៕ប្រភពដោយ CPNS News
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ