ភ្នំពេញ÷សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ សូមកុំចាញ់បោក ផេកដែលមានឈ្មោះ (Sunky Store ) លក់សំលៀកបំពាក់តាមប្រព័ន្ធអនឡាញ នៅខេត្តបាត់ដំបង ។
យោងតាមប្រភពព័ត៌មានពីអតិថិជនដែលបានបញ្ជាទិញសំលៀកបំពាក់ក្មេងតាមរយៈ ផេកខាងលើនេះ បានប្រាប់មកកាន់អង្គភាពយើងថា បន្ទាប់ពីពួកគាត់មើលសំលៀកបំពាក់ ចរចាត្រូវរ៉ូវតម្លៃគ្នា ពេលនោះផេកខាងលើ បានឱ្យគាត់វេរលុយមុន ទើបផ្ញើអីវ៉ាមកជាក្រោយ ដោយសារផេកខាងលើបានអះអាងថា គេមានទីតាំងនៅខេត្តបាត់ដំបង ក៏ប៉ុន្តែខណៈដែលអតិថិជនទូទាត់លុយរួចរាល់ ផេកនេះបានប្លុករូបគាត់ចោល មិនឱ្យមានការទំនាក់ទំនងបន្ត ។ក្រោយមកទើបពួកគាត់បានមកពឹងពាក់ដល់អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយ ដើម្បីចែករំលែក និងជូនជាដំណឹងដល់ប្រជាជនខ្មែរដទៃទៀត កុំឲ្យចាញ់បោកផេកខាងលើនេះ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយត្រួតពិនិត្យម្ចាស់ផេកខាងលើនេះផង កុំឱ្យដើរបោកប្រាស់ពលរដ្ឋខ្មែរយើងបន្តទៀត។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនង និងសាកសួរព័ត៌មានមួយចំនួនតាមរយៈ លេខទូរសព្ទ087324971 ដែលមានភ្ជាប់នៅគណនីវេរលុយ ក្នុងផេកខាងលើតែមិនអាចទំនាក់ទំនងបាននោះទេ ។អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំបន្តការដើម្បីទទួលប្រភពពាក់ព័ន្ធទាំងអស់បន្ថែមទៀតប្រសិនបើមានដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ដោយអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា សូមអរគុណ។