ឆ្មក់បង្រ្កាបទីតាំងចំនួន ២កន្លែងរកឃើញជនបរទេសចំនួន ២៣០នាក់ លួចលាក់បើកអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឆ្មក់បង្រ្កាបទីតាំងចំនួន ២កន្លែងរកឃើញជនបរទេសចំនួន ២៣០នាក់ លួចលាក់បើកអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជាបានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងចំនួន ២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ ដែលសំងំលាក់ខ្លួនលួចធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ។

ដោយក្នុងនោះមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ព្រមទាំង​ទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។
សូមរំលឹកផងដែរ មុនពេលឈានទៅដល់ការបង្ក្រាបទីតាំងខាងលើនេះ ដោយក្រោមបទបញ្ជាដ៏មុឺងម៉ាត់បំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការចង្អុលដឹកនាំដោយផ្ទាល់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាតជាតិ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើសមត្ថកិច្ចកំពុងសាកសួរនិងចាត់វិធានការតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៕

Previous Post Next Post