ភ្នំពេញ÷សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល ចំនួន ១ ២៩២មូលដ្ឋានបានចុះបញ្ជីក្នុងឆ្នាំ២០២៤ កន្លងទៅ នេះ។ របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញក្នុងសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារក្នុងឆ្នាំ២០២៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការចុះបញ្ជីថ្នាក់កណ្តាលបានចំនួន ១៧មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានចំនួន ៣៣៨មូលដ្ឋាន, តាមបណ្តាមន្ទីរ រាជធានី-ខេត្តចំនួន៨៣១មូលដ្ឋាន, និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌ បានចំនួន១០៦មូលដ្ឋាន), បានចេញវិញ្ញាបនបត្រដំណើរការចំនួន ១.០ ៥ ២ មូលដ្ឋាន, និងវិញ្ញាបនបត្របន្តចំនួន១.៣៣៨មូលដ្ឋាន ដែលបង្កើតបានការងារថ្មីចំនួន២៥.៨៣៣នាក់។ ទន្ទឹមនឹងនេះ ក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានបិទចំនួន ១ ៩៥០មូលដ្ឋានផងដែរ ដែលការណ៍នេះបានធ្វើឱ្យពលកម្មថយចុះចំនួន ១៣ ៥៧៦នាក់។
ប្រភពដដែលបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួន៤៣.៩៧០មូលដ្ឋាន (សហគ្រិនស្ត្រី៨.៣២៥មូលដ្ឋាន) និងពលកម្មចំនួន៤៧៦.២២៣នាក់(ស្ត្រីជាង១៤ម៉ឺននាក់)។div cla