អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)

ភ្នំពេញ÷មុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ កំពុងដំណើរការនៅលើ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO) ដែលកាន់តែផ្ដល់ភាពងាយស្រួល ដល់អ្នកសារព័ត៌មានទាំងអស់ដែល មានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន សន្សំសំចៃទាំងពេលវេលា និងថវិកា។

លើសពីការចែករំលែកព្រឹត្តិការណ៍ ក៏ដូចជាព័ត៌មានថ្មីៗដែលបង្ហាញពីវឌ្ឍនៈភាពជាតិហើយនោះ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ក្រសួងព័ត៌មាន ក៏មានបណ្ដុំមុខងារមានសារៈសំខាន់ៗ ពាក់ព័ន្ធនឹងសេវាកម្ម សាធារណៈរបស់ក្រសួងព័ត៌មាន ដូចជាការស្នើរសុំចុះបញ្ជីអាជីវកម្មសារព័ត៌មាន ជាពិសេសមុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មាន ដែលទើបដាក់អោយដំណើរការក្នុងពេលថ្មីៗនេះ។
មុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មាននេះគឺជាសេវាកម្មឌីជីថលលឿនទំនើប ដែលអ្នកសារព័ត៌មានអាចបំពេញពាក្យស្នើសុំបានគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ក្រសួងព័ត៌មាន ផ្ទាល់ឡើយ ។រាល់ការចុះឈ្មោះស្នើរសុំបណ្ណអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញនេះ អ្នកប្រើប្រាស់ក៏អាចតាមដានដំណើរការនៃការស្នើសុំរបស់ខ្លួនបានដោយងាយស្រួល។ខាងក្រោមនេះ គឺជាវិធីដើម្បីចុះឈ្មោះស្នើសុំបណ្ណអ្នកសារព័ត៌មានតាមអនឡាញ៖
ជំហានទី១: ទាញយក កម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO) ពី Playstore ឬ AppStore ។
 ជំហានទី២: ចូលទៅផ្ទាំងមុខងារផ្ដល់សេវាសាធារណៈ (Public Services) និងចុចចូលើប៊ូតុង ស្នើសុំបណ្ណអ្នកសារព័ត៌មាន ដើម្បីស្នើសុំ ។
- ជំហានទី៣: បង្កើតគណនីបង្គោល រួចចូលទៅកាន់ទម្រង់បំពេញព័ត៌មានផ្ទាល់ខ្លួន ដោយមានឯកសារចាំបាច់ ដូចជា៖ អត្តសញ្ញាណប័ណ្ណ, លិខិតបញ្ជាក់ពីស្ថាប័នសារព័ត៌មាន, រូបថតផ្ទាល់ខ្លួន (បែបផ្លូវការ) ។
 ជំហានទី៤: បញ្ចូលឈ្មោះសមាជិកដែលត្រូវស្នើសុំ រួចចុចពាក្យ «ស្នើសុំការឯកភាព» និងរង់ចាំការពិនិត្យផ្ទៀងផ្ទាត់ពីក្រសួងព័ត៌មាន ។
- ជំហានទី៥: បន្ទាប់មក ចុចលើសញ្ញាប៊ូតុង Menu នៅផ្នែកខាងលើ ឆ្វេងដៃ រួចចុចលើពាក្យ «ស្នើសុំបណ្ណព័ត៌មាន» បន្តចុចលើពាក្យ «ស្នើសុំបណ្ណព័ត៌មាន» បន្ទាប់មកចុចលើពាក្យ «បង្កើតសំណើស្នើសុំប័ណ្ណព័ត៌មាន» ដើម្បីជ្រើសរើសចំនួនសមាជិក,បង់ប្រាក់ និងបញ្ជូនការស្នើសុំ ជាការស្រេច ។

ជំហានទី៦: រង់ចាំទទួលប័ណ្ណអ្នកសារព័ត៌មាន ។សូមបញ្ជាក់ថា រយៈពេលនៃការរង់ចាំដើម្បីទទួលបាន ប័ណ្ណអ្នកសារព័ត៌មាន មានរយៈពេលពីចន្លោះ ១០ថ្ងៃ ទៅ ១៥ថ្ងៃ មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក ៕

លោក លោកស្រីអាចទាញយក App MoINFO បានតាមរយៈតំណភ្ជាប់ខាងក្រោម៖IOS:https://apps.apple.com/kh/app/ministry-of-information/id1391781992Android:https://play.google.com/store/apps/details?id=kh.gov.moi.app&hl=enអត្ថបទដោយ ប៉ោ កុសល
Previous Post Next Post