អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ដែលលួចចូលធ្វើមកការងារ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ដែលលួចចូលធ្វើមកការងារ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា

បន្ទាយមានជ័យ÷អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ក្នុងនោះស្រី ៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយសារលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងប្រទេសកម្ពុជា  ។

ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊េីបអង្កេត និងបង្ក្រាបបទល្មេីស គ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។
គួរបញ្ជាក់ដែរថា ជនបរទេសខាងលេីត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនដែលធ្វើដំណើចូលមកកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដូចនេះសមត្ដកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វេីការបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

Previous Post Next Post