សហរដ្ឋអាមេរិក រៀបចំពិធីគោរពចំពោះសមាជិកកងទ័ពសហរដ្ឋអាមេរិកពីររូប ដែលបានស្លាប់ក្នុងសម័យសង្គ្រាមវៀតណាម នៅកម្ពុជា
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សហរដ្ឋអាមេរិក រៀបចំពិធីគោរពចំពោះសមាជិកកងទ័ពសហរដ្ឋអាមេរិកពីររូប ដែលបានស្លាប់ក្នុងសម័យសង្គ្រាមវៀតណាម នៅកម្ពុជា

ភ្នំពេញ÷សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានរៀបចំពិធីមួយនៅថ្ងៃទី ២៧ ខែមីនា ដើម្បីអបអរសាទរការប្រគល់អដ្ឋិធាតុ ដែលត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះអាមេរិក និងបានបាត់នៅខេត្តរតនគិរី កាលពី ៥៥ ឆ្នាំមុន នៅក្នុងសម័យសង្គ្រាមវៀតណាម។

នៅក្នុងពិធីនេះមានវត្តមានលោកស្រីភារធារីនៃស្ថានទូតអាមេរិកនៅភ្នំពេញ Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធាននៃគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។

អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) ដែលត្រូវបានជួយក្នុងការរុករកដោយក្រុមគាំទ្ររបស់ DPAA មក ផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology និងក្រុមហ៊ុន Golden West សង្ឃឹមថា អដ្ឋិធាតុ ដែលត្រូវបានរកឃើញ នឹងនាំឱ្យគេអាចកំណត់អត្តសញ្ញាណ នៃសមាជិកកងទ័ពពីររូបដែលបានបាត់ខ្លួន និងផ្តល់ជាចម្លើយចុងក្រោយ ដល់គ្រួសាររបស់ពួកគេ។
នេះគឺជាពិធីប្រគល់អដិ្ឋធាតុដំបូង នៅព្រះរាជាណាចក្រកម្ពុជា គិតតាំងពីឆ្នាំ ២០១៥ មក ហើយជាព្រឹត្តិការណ៍ដំសំខាន់ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើស្ថានភាពនៃការធ្លាក់យន្តហោះ និងទីតាំងបាត់ខ្លួននៃសមាជិកកងទ័ពទាំងពីរនាក់នោះ។ ប្រសិនបើគេអាចកំណត់អត្តសញ្ញាណបានលើយុទ្ធជនទាំងនោះ ដោយផ្អែកលើភស្តុតាងដែលបានរកឃើញ គ្រួសាររបស់គេនឹងត្រូវបានជូនដំណឹង។

សូមជម្រាបជូនថា អដ្ឋិធាតុ ដែលបានរកឃើញ នឹងត្រូវបានដឹកយកទៅមន្ទីរពិសោធន៍របស់ DPAA នៅទីក្រុង Honolulu ដើម្បីគេធ្វើការវិភាគបន្ថែម នៅក្នុងមន្ទីរពិសោធន៍ដ៏ទំនើបរបស់ DPAA។ឆ្នាំនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតជាមួយព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីគណៈកម្មាធិការទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន (POW/MIA) កម្ពុជា DPAA បានធ្វើសកម្មភាពរុករកសមាជិកនៃកងទ័ពសហរដ្ឋអាមេរិកចំនួន ៤៨ នាក់ដែលនៅស្ថិតក្នុងបញ្ជីបាត់ខ្លួននៅឡើយ នៅក្នុងប្រទេសកម្ពុជា។អង្គភាព DPAA ធ្វើការស៊ើបអង្កេត និងរុករកជាប្រចាំ នៅទូទាំងពិភពលោក ដោយផ្តល់ការគាំទ្រដល់ការខិតខំក្នុងការរុករកយុទ្ធជនអាមេរិកចំនួនជាង ៨២ ០០០ នាក់ ដែលនៅបាត់ខ្លួននៅឡើយ នៅក្នុងសង្គ្រាម ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកបេសកកម្មរបស់ DPAA គឺរុករកតាមដែលអាចធ្វើទៅបាន នូវបុគ្គលិកទ័ពរបស់សហរដ្ឋអាមេរិក ដែលបាត់ខ្លួននៅក្នុងជម្លោះកន្លងមក ដើម្បីជម្រាបទៅគ្រួសាររបស់ពួកគេ និងប្រទេសជាតិ។ ប្រព័ន្ធមន្ទីរពិសោធន៍របស់ DPAA គឺជាមន្ទីរពិសោធន៍កំណត់អត្តសញ្ញាណនៃអដ្ឋិធាតុ ដែលធំ និងមានភាពចម្រុះបំផុត ក្នុងពិភពលោក ហើយមានបុគ្គលិកជាអ្នកវិទ្យាសាស្ត្រ ជានរវិទូ បុរាណវិទូ និងអ្នកវេជ្ជសាស្ត្រផ្នែកកោសលវិច្ច័យផ្នែកធ្មេញ ចំនួនជាង ៣០ នាក់៕ ផ្សាយ៖ កន ចំណាន,អត្ថបទ៖ វិទ្យុជាតិកម្ពុជា
Previous Post Next Post