វី វរ ហើយពេលនេះ អ្នកសារព័ត៌មាន ប្តឹងអភិបាលស្រុកឯកភ្នំ ដែលបានធ្វើបាបលោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញធីអិនអឹម
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

វី វរ ហើយពេលនេះ អ្នកសារព័ត៌មាន ប្តឹងអភិបាលស្រុកឯកភ្នំ ដែលបានធ្វើបាបលោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញធីអិនអឹម

ភ្នំពេញ÷នៅពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥ លោកសែម បូរ៉ា បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទាំងឈឺចាប់ព្រោះបុគ្គល ម៉ិល សុផល ជាអភិបាលស្រុកឯកភ្នំ បានធ្វើទុក្ខបុកម្និញដល់សារព័ត៌មានជាច្រើនអ្នកផ្សេងទៀត ។

បើយោងតាមលោក សែម បូរ៉ា លើកឡើងថា លោកពិតជាមានអារម្មណ៍សោកសៅណាស់ចំពោះទង្វើមន្រ្តីបម្រើរាស្ត្រម្នាក់នេះ ដែលហ៊ានប្តឹងផ្តល់អ្នកសារព័ត៌មានស្របអ្នកសារព័ត៌មានរូបនេះគោរពក្រមវិជ្ជាជីវៈរបស់សារព័ត៌មាន ហើយលោកសែមបូរ៉ារូបនេះជាអ្នកសារព័ត៌មានផ្សព្វផ្សាយដើម្បីជួយសង្គមជាពិសេសផ្សាយព័ត៌មានពិតគ្រប់ទីកន្លែង ដំណឹងពីប្រជាពលរដ្ឋជូនដល់ថ្នាក់លើ ពីថ្នាក់លើជូនដល់ពលរដ្ឋ។
លោក សែម បូរ៉ា បានបន្តទៀតថា សាច់រឿងនេះផ្តើមចេញពី លោកបានផ្សាយបន្តករណីរឿងដីបាតអាងភាសដែលរងគ្រោះជាច្រើនគ្រួសារ ដែលបានព្យាយាមច្រើនលើកច្រើនសារមកតវ៉ាជាមួយថ្នាក់ស្រុកឯកភ្នំ រហូតដល់ពលរដ្ឋរត់មកអោយទូរទស្សន័អនឡាញធីអិនអឹមទទួលបានផ្សព្វផ្សាយក្រោមវិជ្ជាជីវៈត្រឹមត្រូវតាមក្រម ដែលធ្វើអោយឈ្មោះ ម៉ិល សុផល ក្តៅក្រហាយយ៉ាងខ្លាំងរហូតដល់លួចដាក់ពាក្យបណ្តឹងចូលដល់សាលាដំបូងខេត្តបាត់ដំបងរហូតដល់ចេញសេចក្តីសម្រេចចោទប្រកាន់ដោយមិនដឹងខ្លួន ថែមទាំងគ្មានដីកាអញ្ចើញទៅសាកសួរមួយណាសោះ ស្រាប់តែទទួលបានសាលក្រមអោយសែម បូរ៉ា ចាញ់ក្តី នៅសាលាដំបូងខេត្តបាត់ដំបង។ ភ្លាមនោះលោកសែមបូរ៉ាក៏បានប្តឹងទាស់ ហើយក៏បានឈ្នះក្តីនៅសាលាឧទ្ទរណ៍ខេត្តបាត់ដំបង។
អង្គភាពសារព័ត៌មានជាច្រើនរងចាំមើលនូវចំណាត់ការរបស់តុលាការ ថាតើលោក សែម បូរ៉ារងភាពអយុត្តិធម៌ ខាតពេលវេលាច្រើនខែឆ្នាំ ហើយចំណាយថវិកាផ្ទាល់ខ្លួនរាប់ពាន់ដុល្លារទៀតផង៕
Previous Post Next Post