រាជធានីភ្នំពេញ :បើយោងលទ្ធផលនៃកិច្ចប្រជុំរបស់រដ្ឋបាលខណ្ឌព្រែកព្នៅក្រោមការដឹកនាំរបស់លោក ធឹម សំអាន អភិបាលនៃគណៈភិបាលខណ្ឌព្រែកព្នៅ ក្នុងការចូលរួមដើម្បីទទួលយកនូវព័ត៌មានបន្ថែមជុំវិញរឿងដីបឹងតាមោគ ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោលការ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ដោយមានការពាក់ព័ន្ធបញ្ហាជាមួយនឹងលោកស្រី ហួយ តារាវី ដែលអះអាងថាគឺជាកម្មសិទ្ធិទទួលសិទ្ធិអាស្រ័យផលលើដី១៦ហិចតានោះពីពលរដ្ឋទាំង១៨គ្រួសារ។

ក្នុងកិច្ចប្រជុំនោះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកភ្នៅ និងលោក សុីវុត្ថា ជាមន្ត្រីសុរិយោដី បានជម្រាបប្រាប់អំពីសាវតានៃប្រវត្តិដីនេះថា ដោយយោងតាមអនុក្រឹត្យលេខ២០ ចុះថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៦ ដែលមានទំហំជាង៣០០០ហិតា គឺជាដីអនុក្រឹត្យរបស់រដ្ឋ ហើយដីនៅក្នុងទីតាំងមូលដ្ឋានស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅចំណុចខាងកើតមន្ទីរពេទ្យសម្តេចតេជោរ នៅប្រមាណមិនឆ្ងាយពីទីនោះដែលបច្ចុប្បន្នគ្រឿងចក្រកំពុងតែធ្វើការចាក់លុបកន្លងមកគឺជាដីកម្មសិទ្ធិរបស់អគ្គស្នងការនគរបាលជាតិ ហើយបន្ទាប់មកក្រុមហ៊ុនក៏បានធ្វើការដោះដូរនិងធ្វើការសាងសង់ជូនដល់ស្ថាបននេះនៅទីតាំងផ្សេង ហើយក្រុមហ៊ុនក៏បានធ្វើការអភិវឌ្ឍន៍ទីតាំងកន្លែងនេះតែម្ដងដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងតែធ្វើការចាក់លុបឈូសឆាយ។


នៅក្នុងកិច្ចប្រជុំដោយប្រើពេលវេលាប្រមាណជាងពីរម៉ោងដើម្បីធ្វើការបញ្ជាក់ជូនសាធារណៈជនឆ្លងកាត់តាមរយៈអ្នកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយជៀសវាងមានការដាក់បន្ទុក ឬក៏ចោទប្រកាន់ដល់អាជ្ញាធរថាមិនមានចេតនានិងដោះស្រាយចំពោះបញ្ហារបស់លោកស្រី ហួយ តារាវី នោះសោះឡើយគឺអាជ្ញាធរព្យាយាមធ្វើការសម្របសម្រួលដោះស្រាយជូនលោកស្រីតែសូមឱ្យមានលិខិតស្នាមគតិយុត្តត្រឹមត្រូវដែលអាចទទួលយកបាន ហើយនិងមានការជជែកណាមួយជាមួយខាងភាគីពាក់ព័ន្ធតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែលនោះ។
ជុំវិញការលើកឡើងរបស់អាជ្ញាធរ និងមន្ត្រីជំនាញខណ្ឌព្រៃព្នៅខាងលើនេះដើម្បីបញ្ជាក់ឲ្យសាធារណៈជនឲ្យបានដឹងជ្រាបជាព័ត៌មានឆ្លងកាត់តាមរយៈបណ្ដាញផ្សព្វផ្សាយព័ត៌មានដើម្បីធ្វើការចេញផ្សាយផងដែរនោះ ស្របពេលបច្ចុប្បន្នលោកស្រី ហួយ តារាវី ត្រូវបានអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចេញ(ដីកាបង្គាប់ឲ្យចូលសាវនាការ)នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៧៦០២ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ហើយពេលនេះផងដែរនោះលោកស្រី ហួយ តារាវី បានដាក់លិខិតទៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ជ.ក) ហើយក្រុមការងារនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏បានធ្វើការសាកសួរទៅតាមនីតិវិធីនៃច្បាប់ដែលត្រូវបានកំណត់ដោយក្រសួងយុត្តិធម៌ចំពោះលោកស្រីផងដែរ។លោកស្រី ហួយ តារាវី បានបញ្ជាក់ទៀតថាលោកស្រីនឹងផ្តល់នូវព័ត៌មានបន្ថែមដើម្បីផ្ដល់នូវដំណឹងរាល់ព័ត៌មានដែលបានកើតឡើង និងកំពុងតែមានបញ្ហាដែលមិនទាន់ធ្វើការដោះស្រាយបាមជូនដល់អ្នកសារព័ត៌មានទូទៅគ្រប់ទីកន្លែង ហើយលោកស្រីនៅតែប្រកាន់ខ្ជាប់ទទួលការដោះស្រាយជាមួយភាគីពាក់ព័ន្ធគ្រប់ពេលវេលាផងដែរ។


សាធារណៈជន និងសង្គមស៊ីវិលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់អំពីរឿងរ៉ាវដ៏ក្តៅគគុកទាំងអស់នេះដើម្បីធ្វើយ៉ាងណាថាតើលទ្ធផលនៃបញ្ហារឿងនេះទៅជាយ៉ាងណា?ហើយក៏សង្ឃឹមថាក្នុងកិច្ចការងារដឹកនាំរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាសាលារាជធានីភ្នំពេញ និងស្ថាប័ននៃអង្គភាពពាក់ព័ន្ធទាំងអស់នឹងឲ្យមានតុល្យភាពក្នុងការរកដំណោះស្រាយណាមួយជូនដល់ប្រជាពលរដ្ឋក្នុងករណីដែលប្រជាពលរដ្ឋកំពុងតែជួបបញ្ហាផ្សេងៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការងារបម្រើសង្គមជាតិកម្ពុជា។សម្រាប់សារព័ត៌មានរបស់យើងសូមអរគុណចំពោះការផ្ដល់នូវព័ត៌មានក៏ដូចជាប្រភពថ្មីៗបន្ថែមទៀតពីរអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ពិសេសរដ្ឋបាលខណ្ឌព្រែកព្នៅ បីចម្រាបដំណឹងក៏ដូចជាការបញ្ចេញនូវព័ត៌មានពិត ហើយយើងនាំគ្នាធ្វើការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈក្រុមសីលធម៌យ៉ាងត្រឹមត្រូវស្របតាមច្បាប់ស្ដីអំពីរបបអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។