ពិធីប្រណាំងរទេះសាឡីគោលឿន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកើតឡើងចេញពីការផ្ដួចផ្ដើមគំនិត របស់អ្នកខេត្តកំពង់ស្ពឺ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិធីប្រណាំងរទេះសាឡីគោលឿន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកើតឡើងចេញពីការផ្ដួចផ្ដើមគំនិត របស់អ្នកខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡី គោលឿន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្រោមអធិបតីភាពឯកឧត្តម សុន ជា សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន ជាច្រើនទៀត ពិធីនេះដែរប្រារព្ធនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។

អស់រយៈពេល ១១ឆ្នាំហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿននេះឡើង ក្នុងគោលបំណង ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។ ហើយឆ្នាំនេះដែរ ក៏មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតមកពីតាមបណ្តា រាជធានី ខេត្ត សរុបចំនួន ៦៧នឹម ក្នុងនោះមានគោធំចំនួន ៤៤នឹម គោតូចចំនួន ២៣នឹម។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបង្កើនអោយមានពិធីនេះកើតឡើង ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងអាចឈានដល់ កម្រិតថ្នាក់ជាតិជាក់ជាពុំខាន ដែលទាំងអស់នេះកើតចេញឡើងពីគំនិតផ្ដើមផ្ដើមរបស់ប្អូនអ្នកខេត្តកំពង់ស្ពឺ។
បន្ថែមពីនេះទៀតហើយ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ថា នៅឆ្នាំក្រោយៗទៀត និងមានការរៀបចំអោយល្អប្រសើរជាងនេះ ទាំងទីលានប្រកួត ការចូលរួមរបស់បេក្ខជន ក៏ដូចជាប្រាក់រង្វាន់ផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលទស្សនាផងដែរ៕

Previous Post Next Post