បែកធ្លាយ! សម្លេងសន្ទនារបស់លោកអធិការរងទទួលផែនគ្រឿងញៀនប៉ោយប៉ែត ពីគណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Na Det តើរឿងនេះនិងទៅជាយ៉ាងណា ?
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បែកធ្លាយ! សម្លេងសន្ទនារបស់លោកអធិការរងទទួលផែនគ្រឿងញៀនប៉ោយប៉ែត ពីគណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Na Det តើរឿងនេះនិងទៅជាយ៉ាងណា ?

ក្រុងប៉ោយប៉ែត÷យោងតាម គណនីអាខោន ហ្វេសប៊ុក ដែលមានឈ្មោះថា Na Det បានបង្ហោះ សារនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ ពិតជាធ្វើអោយទាក់ទាញអារម្មណ៍ មហាជន និងអង្គការសង្គមស៊ីវិល ដែលកំពុងតែតាមដាន ដោយយកចិត្តទុកដាក់ ក្នុងករណីគ្រឿងញៀនយ៉ាងពេញទំហឹង។

បើយោង តាមការបង្ហោះ និងការសរសេរពាក្យពេចន៍ភ្ជាប់ ដែលមានខ្លឹមសារ ទាំងស្រុងថា: សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុង ប៉ោយប៉ែត ឈ្មោះ កែវ ដួល នឹងឈ្មួញជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូក កន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿងញៀន ! សូមបងប្អូន ជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្រ្តី ប៉ូលីសបែបនេះនៅមានក្នុងសង្គមទៀត!
បើយោងតាមការបង្ហោះនូវសម្លេងសន្ទនាខាងលើនេះ អង្គភាពអ្នកសារព័ត៌មានយើង មិនអាចស្នើសុំបំភ្លឺបន្ថែមពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Na Det បានទេ ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងជួយបកស្រាយ នៅក្នុងករណីនេះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចុះអធិការកិច្ច ចំពោះករណីនេះដោយក្តីអនុគ្រោះ ។
យោងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ទាក់ទិននិងមន្ត្រី ល្មើសនិងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការ នគរបាលជាតិ និងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្មីៗនេះ "មន្ត្រីនគរបាល ត្រូវចៀសអោយឆ្ងាយ និងមិនត្រូវពាក់ព័ន្ធ នឹងគ្រឿងញៀន ដាច់ខាត ស្រប គោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច  សូមលោកស្នងការ មេត្តា ត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ:វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន
Previous Post Next Post