ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់សិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិត ឆ្នាំ២០២៥ ចំនួន ២រូប ប្រចាំខេត្តព្រៃវែង
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់សិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិត ឆ្នាំ២០២៥ ចំនួន ២រូប ប្រចាំខេត្តព្រៃវែង

ព្រៃវែង ÷នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះ បន្ទាប់ចប់ពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់ក្មួយៗសិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិតវិទ្យា ឆ្នាំ២០២៥ ចំនួន ២រូប នៃខេត្តព្រៃវែង។

សិស្សពូកែទាំង ២រូប រួមមាន៖ សិស្ស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសទូទាំងប្រទេស និង ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ស្ថិតក្នុងស្រុកកំពង់ត្របែក ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាសទូទាំងប្រទេស៕
Previous Post Next Post