បន្ទាយមានជ័យ៖ព័ត៌មានបឋម} កម្លាំងអគ្គស្នងការនគរបាលជាតិ ឆ្មក់បង្ក្រាបទីតាំងអនឡាញមួយកន្លែងឡាញ ដែលមានជនបរទេសពួនសំងំ ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញនិងបានឃាត់ជនបរទេសជា ច្រើននាក់ ដោយភាគច្រើនជាជនជាតិជប៉ុន ។
ប្រតិបត្តិការធ្វើឡើងកាលពីរសៀលថ្ងែទី២៧ ខែឧសភា ឆ្នាំ២០២៥ មួយកន្លែងក្នុងបុរីជាប់ផែស្ងួត PVN ក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
យោងតាមទិដ្ឋភាពជាក់ស្ដែង នៅនឹងទីតាំងបង្រ្កាបខាងលើ និងប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា នគរបាលបានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនបានជនបរទេសជាច្រើននាក់ ក្នុងនោះមានជនជាតិជប៉ុន ប្រមាណ ៥០នាក់ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនបរទេសដែលត្រូវបានឃាត់ខ្លួន ត្រូវបាននាំខ្លួនដឹកតាមរយៈរថយន្តក្រុង ចេញកាលពីព្រលប់ថ្ងៃដដែលដើម្បីបញ្ជូន ទៅកាន់រាជធានីភ្នំពេញ ។គួរបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មាន ទីតាំងអនឡាញខាងលើនេះ គឺ ត្រូវបានបើកដំណើរការជាច្រើនឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចណា ចុះបង្ក្រាបបានម្ដងឡើយ ដោយទីតាំងនេះ មានការបើកឲ្យ ចេញចូលយ៉ាងប្រុងប្រយ័ត្ន ពីអ្នកយាមនៃទីតាំងទ្វារចូល ដំបងគេនិងបិទបាំង ដោយអ១គារបុរីខាងមុខ យ៉ាងជិតឈឹង មិនអាចមើលឃើញពីខាងក្រៅបានឡើយ។
ជាក់ស្ដែងនៅវេលាម៉ោង១២ ថ្ងៃត្រង់ ទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្ដាញសារព័ត៌មាន អឹមអិនអេសភី យើង បានធ្វើការទំនាក់ទំនង ទៅ លោក រ៉ែម វីរៈ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធទៅនឹងករណីខាងលើ តាមរយៈលេខទូរសព្ទ លោកបានប្រាប់អង្គភាពយើងឱ្យដឹងដែរថា ចំពោះការបង្ក្រាបទីតាំងខាងលើលោកមិនទាន់ទទួលបានរបាយការណ៍នៅឡើយ លោកមិនអាចធ្វើការបកស្រាយបាននោះទេ ។
ចំពោះករណីខាងលើមិនទាន់មានព័ត៌មានផ្លូវការពីអគ្គស្នងការ នគរបាលក្រសួងមហាផ្ទៃនៅឡើយទេដោយឡែក បើតាមពលរដ្ឋក្រុងប៉ោយប៉ែត ដែលដឹងស្ទើគ្រប់គ្នាថា ក្រៅពីទីតាំងអនឡាយខាងលើ នៅក្រុងប៉ោយប៉ែត នៅមានទីតាំងអនឡាញជាច្រើនទៀត ដែលមានទ្រង់ទ្រាយធំៗ មិនទាន់បង្រ្កាបនៅឡើយ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ