ភ្នំពេញ ÷ អយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាបញ្ជាឱ្យឈ្មោះ ម៉ៅ គឹមសៀន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី មានអាស័យដ្ឋាន បច្ចុប្បន្ននៅផ្ទះលេខ ៦៦២ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាជ័យ រាជធានីភ្នំពេញឱ្យចូលបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ឱ្យបានមុនថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ៕