ប្រជាពលរដ្ឋលើកឡើងថា បើមិនបញ្ឈប់សកម្មភាពសម្រុកបបូមខ្សាច់នោះទេ ប្រាកដណាស់ នឹងមានការបាក់ស្រុតច្រាំង និងលំនៅដ្ឋានរបស់ពួកគាត់!
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រជាពលរដ្ឋលើកឡើងថា បើមិនបញ្ឈប់សកម្មភាពសម្រុកបបូមខ្សាច់នោះទេ ប្រាកដណាស់ នឹងមានការបាក់ស្រុតច្រាំង និងលំនៅដ្ឋានរបស់ពួកគាត់!

(កណ្តាល)៖រយៈពេលជាង១០ថ្ងៃគិតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ មានសាឡង់ធំៗជាច្រើនគ្រឿងកំពុងតែសម្រុកបូមខ្សាច់ពីកណ្តាលទន្លេរនៅក្នុងភូមិសាស្ត្រ ចន្លោះសង្កាត់កោះឧកញ៉ាតី នឹងសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ចំពោះសកម្មភាពនេះផងដែរកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅប្រជាពលរដ្ឋជាច្រើនគ្រួសារបានទៅដាក់ពាក្យបណ្តឹងជូនលោកអភិបាលក្រុងអរិយក្សត្រតាមរយៈលោកចៅសង្កាត់ព្រែកតាកូវ ដើម្បីជួយទប់ស្កាត់កុំអោយមានការបូមខ្សាច់បែបនេះទៀត តែមកដល់ពេលនេះ សកម្មភាពនេះនៅតែបន្តដោយមិនខ្វល់ពីបណ្តឹង កើតចេញពីកង្វល់របស់ពលរដ្ឋនោះទេ ទើបនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានសំណូមពរតាមរយៈអង្គភាពសារព័ត៌មាន ដើម្បីស្នើសុំអន្តរាគមន៍ពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជាពិសេសសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីជួយបញ្ឈប់សកម្មភាពបូមខ្សាច់បែបនេះទៀត ព្រោះវាអាចនឹងបាក់ស្រុតច្រាំង និងលំនៅដ្ឋានរបស់ពួកគាត់។
ប្រជាពលរដ្ឋបានបន្តទៀតថាតាំងពីមានសកម្មភាពបូមខ្សាច់នេះមកពួកគាត់សម្រាកមិនបាន ណាមួយខ្លាចបាក់ច្រាំង ណាមួយខ្លាចសម្រាកៗទៅបាក់ផ្ទះចូលទន្លេទាំងមិនដឹងខ្លួន ហើយផ្ទះប្រជាពលរដ្ឋរាប់រយខ្នងផ្ទះបើបាក់ស្រុតផ្ទះ តើអ្នកណាទទួលខុសត្រូវ ហើយបើប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋទៀតនោះ តើអាជ្ញាធរពាក់ព័ន្ធគិតយ៉ាងណា ហើយអ្នកណាទទួលខុសត្រូវ?
សូមរំលឹកថាកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២៥ ក្រសួងរ៉ែ និងថាមពល បានចេញលិខិតអនុញ្ញាតលេខ ០០៩២ រថ.អធរ.ប្រក ឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO.,LDT ធ្វើអាជីវកម្មបូមខ្សាច់ក្នុងសង្កាត់ចំនួន៣ គឺសង្កាត់ព្រែកតាកូវ សង្កាត់ព្រែកលួង សង្កាត់កោះឧកញ៉ាតី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្នុងផ្ទៃដី ៣៣ហិកតា ដោយត្រូវគោរពតាមគោលការណ៍១៩ចំណុចរបស់ក្រសួងរ៉ែ និងថាមពល។
បើទោះជាមានគោលការណ៍ និងឲ្យគោរពតាមលក្ខណៈបច្ចេកទេសយ៉ាងណាក្តី ប៉ុន្តែប្រជាពលរដ្ឋនៅតែមានការភ័យបារម្ភពីបាក់ច្រាំង បាក់ដីលំនៅដ្ឋានរបស់ពួកគាត់។
មុនឈានដល់ការដាក់សាឡង់បូមខ្សាច់នេះកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ មានការបើកវេទិការសាធារណៈមួយនៅក្នុងវត្តកន្ទីយារាម ដោយមានការចូលរួមពីរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលក្រុងអរិយក្សត្រ អគ្គនាយករងក្រសួងរ៉ែ និងថាមពល មន្ត្រីជំនាញ រួមទាំងតំណាងក្រុងហ៊ុនផងដែរ ប៉ុន្តែបើតាមប្រជាពលរដ្ឋអះអាងថា គឺហៅតែប្រជាពលរដ្ឋដែលរស់នៅភូមិសាស្ត្រក្នុងៗ ដោយមិនបានហៅប្រជាពលរដ្ឋដែលមានទីលំនៅតាមមាត់ទន្លេនោះ ដែលការបើកវេទិការសាធារណៈដូចជាមានការបិទបាំង។
ប្រជាពលរដ្ឋទទូចស្នើសុំឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មេត្តាជួបទប់ស្កាត់កុំឲ្យមានសកម្មភាពបូមខ្សាច់នេះ បើមិនបញ្ឈប់សកម្មភាពនេះទេ មិនយូរ មិនឆាប់ នឹងមានការបាក់ស្រុតច្រាំង លំនៅដ្ឋាន ព្រោះកន្លងមកបានបាក់ច្រាំង បាក់ដីចំការ អត់ជាច្រើនមកហើយ ដោយសារមានការបូមខ្សាច់នេះ ជាពិសេសប្រជាពលរដ្ឋស្នើសុំសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីមេត្តាជួយពួកគាត់ផង ដើម្បីឲ្យពួកគាត់រស់នៅមានសេចក្តីសុខ ដោយមិនមានការព្រួយបារម្ភដូចពេលនេះ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ
Previous Post Next Post