សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ខាននគរបាលខេត្ត ពោធិ៍សាត់ធ្វើឧ្យបណ្តាញទំនាក់ទំនងសង្គមភ្លឺភ្នែក និងយល់កាន់តែច្បាប់ ចំពោះមន្ត្រីដែលបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ខាននគរបាលខេត្ត ពោធិ៍សាត់ធ្វើឧ្យបណ្តាញទំនាក់ទំនងសង្គមភ្លឺភ្នែក និងយល់កាន់តែច្បាប់ ចំពោះមន្ត្រីដែលបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ

ពោធិ៍សាត់ ÷យោងសេចក្តីបំភ្លឺព័ត៌មាន ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានកិត្តិយស សូមគោរពជម្រាប ជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម និងសាធារណជនមេត្តា ជ្រាបថា៖ កន្លងទៅថ្មីៗនេះ សារព័ត៌មានមួយឈ្មោះ ASEAN DAILY news ការចុះផ្សាយ និងបង្ហោះជាសាធារណៈនៅក្នុងបណ្តាញសង្គមដែល មានខ្លឹមសារថាៈ តាមបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៥ ប្រភពប្រជាពលរដ្ឋរត់តាក់ស៊ី និងអ្នកដឹកទំនិញតាម រថយន្តសម្តែងការមិនពេញចិត្តទៅនឹងទង្វើក្រុមប៉ូលិសដាក់កុងត្រូលជជុះ២គោលដៅ ។


ដោយយោងតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងការបង្កា ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់អធិការដ្ឋាននគរបាលក្រុងស្រុក ឲ្យ ដាក់-១៧២ ចន្លោះគីឡូម៉ែត្រលេខ គោលដៅត្រួតពិនិត្យរដ្ឋបាលទូទាំងខេត្ត។ ដោយឡែកលើកំណាត់ផ្លូវជាតិលេខ៥-១៧៣ និងផ្លូវជាតិលេខ៥៥ ចំណុចអូរលាក់មាស យើងបានដាក់គោលដៅត្រួតពិនិត្យក្នុងគោលបំណង៖ បង្កាទប់ស្កាត់ជន បរទេសឆ្លងដែនខុសច្បាប់ ការដឹកជញ្ជូន និងការប្រើប្រាស់អាវុធខុសច្បាប់ ដឹកបទល្មើសនេសាទ ការដឹកទំនិញគេចពន្ធ និងខូចគុណភាព ការជួញ ដូរ រក្សាទុក និងការប្រើប្រាស់សារជាតិញៀន ជាពិសេសបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដូច្នេះរាល់ការដឹកទំនិញឆ្លង កាត់ដែលគ្មានលិខិតអនុញ្ញាតសមត្ថកិច្ចមានការសង្ស័យត្រូវតែធ្វើការត្រួតពិនិត្យ ជាពិសេស ក្រុមអមិត្តដែលមាន គោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។
ការចុះផ្សាយរបស់សារព័ត៌មានឈ្មោះ ASEAN DAILY news ខាងលើ បានបង្កនូវការលើកឡើងជាមតិ យោបល់ពីមហាជនដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម វាយតម្លៃប្រកបដោយភាពអវិជ្ជមានចំពោះកម្លាំងសមត្ថកិច្ច នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងខណៈដែលពួកគាត់មិនបានយល់ច្បាស់ចំពោះអង្គហេតុ និង ទិដ្ឋភាពជាក់ស្តែងនៃសកម្មភាពពិតប្រាកដក ហើយបានបង្កនូវការយល់ច្រឡំពីមជ្ឈដ្ឋានទូទៅ ។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធន៍ទាំងស្រុងចំពោះការចុះផ្សាយរបស់ សារព័ត៌មាន ឈ្មោះ ASEAN DAILY news ផ្អែកលើការចុះផ្សាយជាបន្តបន្ទាប់ ជាព័ត៌មានដដែលៗ ហើយមានចរិកញុះញង ដើម្បី ផលប្រយោជន៍អ្វីមួយ ដែលធ្វើអោយប៉ះដល់សិទ្ធិ បុគ្គល និងនិតិបុគ្គល ស្ថាប័នរបស់រដ្ឋ នាំអោយមានការភាន់ច្រឡំពី មហាជនដែលនិយមលេងបណ្តាញទំនាក់ទំនង សង្គម ព្រមទាំងមតិជាតិ និងអន្តរជាតិ ។
ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូន ប្រជា ពលរដ្ឋ អ្នកសារព័ត៌មាន ដែលតែងតែចូលរួមផ្តល់ព័ត៌មានពិត ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេស ចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាលកម្ពុជា ។អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងបណ្តាអ្នកនិយមតាមដានព័ត៌មាន នៅតាម បណ្តាញទំនាក់ទំនងសង្គម និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន ធ្វើនៅថ្ងៃទី១៣ លោកឆ្នាំ២០២៥ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕យោងខ្លឹមសារនៃការបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងការចុះផ្សាយព័ត៌មាន របស់អង្គភាព ASEAN DAILY news រយះពេលប៉ុន្មានថ្ងៃកន្លងទៅនេះ  អង្គភាពសារព័ត៌មានស៊ីអេចអ ធីវីអនឡាញ ស្នើសុំ ដល់ឯកឧត្តមក្រសួងមហាផ្ទៃ ជួយស្រាយបំភ្លឺ បន្ថែម ទាក់ទិនទៅនិងមន្ត្រី បំពេញភារកិច្ច ជាមន្ត្រីនគរបាល ចរាចរណ៍ ដែលបំរើការងារសាធារណ: នៅតាមផ្លូវតើមួយថ្ងៃបំរើការងារប៉ុន្មានម៉ោង  ចំពោះភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរ តាមរយ:រថយន្តបែបជាគ្រួសារតាមបណ្តាលសាធារណ: គឺជាកាតព្វកិច្ចរបស់មន្ត្រី នគរបាលចរាចេណ៍ ដែលឬទេ? យ៉ាងណាមិញ សកម្មភាពរបស់មន្ត្រីមួយចំនួន ក្នុងការអនុវត្តច្បាប់ លើសពីភារកិច្ចដែលក្រសួងមហាផ្ទៃបានកំណត់ ។
រាល់ការផ្សាយរបស់អង្គភាព   ASEAN DAILY news  យោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងបងប្អូន អ្នករត់តាក់ស៊ី មួយចំនួនដែលធ្ចើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥ ពីខេត្តបន្ទាយមានជ័យ ទៅរាជធានីភ្នំពេញ  ពីរាជធានីភ្នំពេញ  បន្ទាយមានជ័យ បានជួបប្រទះ ស្ទើតែរាល់ថ្ងៃ នៃប្រតិបត្តិការ របស់បងមន្ត្រីនគរបាលខេត្តពោធិ៍សាត់ នៅក្នុងនោះ ក្រុមការងារ សារព័ត៌មានសអាស៊ាន ដេលី បានផ្សព្វផ្សាយ ជាសាធារណ: តាមសុំណើររបស់ ប្រជាពលរដ្ឋ រាល់ការផ្សព្វផ្សាយព័ត៌មាន ក្រុមការងារតែងតែទំនាក់ទំនងសុំការបំភ្លឺ ពីសំណាក់មន្ត្រីនគរបាលខេត្ត តែមន្ត្រីបគរបាល គាត់មិនដែលជួយស្រាយបំភ្លឺនោះឡើយ ។ យោងតាមលិខិតលេខ ៧១៨/០៧ /២០២៥ចុះថ្ងៃទី១១ខែកក្តដាឆ្នាំ២០២៥របស់ស្នងការរង ផែនព្រហ្មទណ្ឌខេត្តពោធិ៍សាត់ ក្នុងករណីបរិហាកេរ្តិ៍ជាសាធារណ:និងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ។
នៅក្នុងចំណុចនេះអង្គភាពសារព័ត៌មានស៊ីអេចអ ធីវីអនឡាញ ស្នើសុំដល់លោកស្នងការ នគរបាល ខេត្តពោធិ៍សាត់សូមពិនិត្យ ពីធម្មនុញច្បាប់ និងរបបអ្នកសារព័ត៌មាន យោងតាមអនុសាសន៍ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី អាណត្តិទី៧ ដោយក្តីអនុគ្រោះ។    អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Previous Post Next Post