កាស៊ីណូ សុខ គឹមម៉េង ច្រកព្រំដែនទ្វេភាគី តន់ហន់ កម្ពុជា~វៀតណាម បើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលមកលេងដោយសេរីសូមគណ:មេបញ្ជាការឯកភាពខេត្ត ចុះអធិការកិច្ច
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កាស៊ីណូ សុខ គឹមម៉េង ច្រកព្រំដែនទ្វេភាគី តន់ហន់ កម្ពុជា~វៀតណាម បើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលមកលេងដោយសេរីសូមគណ:មេបញ្ជាការឯកភាពខេត្ត ចុះអធិការកិច្ច

ខេត្តកំពត ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច បានបញ្ជាក់ ឲ្យដឹងថា កាស៊ីណូ សុខ គីមម៉េង បើកដំណើរការអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរ និងជនជាតិវៀតណាមខ្លះមានលិខិតឆ្លងដែន  ខ្លះអត់លិខិត ឆ្លងដែន ចេញចូលមកលេងល្បែងស៊ីសងជល់មាន់ បៀរ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀត ដោយ សេរីយ៉ាងគគ្រឹកគគ្រេងនៅកាស៊ីណូ សុខ គឹមម៉េង ច្រកព្រំដែនទ្វេភាគី តន់ហន់ តាមតែអំពើចិត្ត ។

មជ្ឃដ្ឋានខាងក្រៅ បានរិះគន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានដូច្នេះថាបានត្រឹម រក្សាភាពស្ងៀម ស្ងាត់ មិនទាន់ឃើញចាត់កម្លាំងចុះទប់ស្កាត់និងបង្ក្រាបនៅឡើយទេ!បើទោះបីសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានផ្សព្វផ្សាយព្រោងព្រាតនូវភាពមិនប្រក្រតីនៃកាស៊ីណូ សុខ គឹមម៉េង ដែលបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានលិខិតឆ្លងដែន  ខ្លះអត់លិខិត ឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក៍នៅតែរក្សាភាពស្ងៀមស្ងាត់ផងដែរ។
ប្រភពពីអ្នកញៀនល្បែងដែលធ្លាប់ចេញចូលលេងល្បែងស៊ីសងខុសច្បាប់ដែលជ្រកក្នុងកាស៊ីណូ លោក សុខ ចាយ ហៅ សុខ គីមម៉េង នៅច្រកព្រំដែនទ្វេភាគី តន់ហន់ កម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិ ព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ផ្ទុយពី.ស ជ.ណ .ក្រសួងស្ថាប័នពាក់ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសរាជរដ្ឋាភិបាល មិនអនុញ្ញាតអោយពលរដ្ឋខ្មែរចូលទៅលេងល្បែងនៅក្នុង កាស៊ីណូ នោះឡើយ ដោយឡែក កាស៊ីណូ សុខ ចាយ ហៅ សុខ គឹមម៉េង ច្រកទ្វេភាគីព្រំដែនតន់ហត់ លំហូរពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃមិនញញើតអ្វីទាំងអស់ ។
យោងតាមរូបភាពដែលអង្គភាព អ្នកសារព័ត៌មាន ប្រមូលបាន និងធ្វើការផ្សព្វផ្សាយ អង្គភាព អ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម  ម៉ៅធន្ទិន អភិបាលខេត្តកំពតនិងជាគណ:មេបញ្ចាការឯកភាពខេត្ត និងនិង ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត មេត្តាចាត់វិធានការក្តៅចំពោះម្ចាស់ កាស៊ីណូ សុខ គីមម៉េងដែលបើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លួចឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និង យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេ?។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។
មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ ទីតាំងមួយកន្លែងនេះដោយក្តីអនុគ្រោះ ។អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Previous Post Next Post