ឃាត់ខ្លួនពលករប្រុស ស្រី ចំនួន៧នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅស្រុកថៃ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនពលករប្រុស ស្រី ចំនួន៧នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅស្រុកថៃ"

បន្ទាយមានជ័យ ÷កាលពី ថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នៃនគរបាលការពារព្រំដែនគោក៨១៥ ម៉ាឡៃឃាត់ខ្លួនពលករប្រុស ស្រី ចំនួន៧នាក់ ដែលលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅស្រុក ថៃ ។

លោកវ រសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោក៨១៥-ម៉ាឡៃបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្រ្តីក្រោមឪវាទចុះល្បាតត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
ឃាត់ខ្លួនពលករចំនួន ៧នាក់/ ស្រី៣នាក់  ក្នុងនោះអ្នកនាំផ្លូវ(មិនមែនជាមេខ្យល់?) ចំនួន១នាក់ ឈ្មោះ ច្រឹក សំអុី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺពេលពួកគេបម្រុងលួចនាំពលករទាំង៧នាក់នេះឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃក្នុងនោះ មានពលករ៤នាក់ ជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ ។
ចំណែក ១នាក់រស់នៅខេត្តកំពត ២នាក់ រស់នៅខេត្ត កំពង់ចាមបន្ទាប់មកសមត្ថកិច្ចធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យា បញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀត ៕

Previous Post Next Post