ចាប់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធ ករណីកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធដីព្រៃរបស់រដ្ឋ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចាប់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធ ករណីកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធដីព្រៃរបស់រដ្ឋ"

ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣  ប្រជាកសិករម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ដឧត្តរ មានជ័យ ចាប់ខ្លួន និងនាំយកទៅឃុំខ្លួន  ពាក់ព័ន្ធពីបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធដីព្រៃ ជាការអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិបាត់ផ្ដៅ ឃុំចុងកាល ស្រុក ចុងកាល់ ខេត្តឧត្ដរមានជ័យ ។

បើតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៨ ដបន/២៣ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ចេញដោយលោក ជួន វិបុលដ្ឋា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ត ឲ្យអនុវត្តលើជនសង្ស័យឈ្មោះ ប្លៃ ស្វៃ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបាត់ផ្ដៅ ឃុំចុងកាល់ ស្រុក ចុងកាល់ ខេត្តឧត្ដរមានជ័យ ពីបទ កា.ប់រានព្រៃ ឈូសឆាយដីព្រៃ ហុំព័ទ្ធដីព្រៃ ប្រព្រឹត្តនៅចំណុចអូរដងឬស្សី ភូមិស្រះកែវ ឃុំចុងកាល ស្រុកចុងកាល់ ខេត្តឧត្តរ មានជ័យ កាលអំឡុងឆ្នាំ២០១៦ ដល់ ឆ្នាំ២០២២ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្តកិច្ចនាំជូនចៅក្រមស៊ើបសួរ រួចសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសទៅតាមបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត ៕

Previous Post Next Post