អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺអស់០១ខ្នងផ្ទះ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺអស់០១ខ្នងផ្ទះ"

ខេត្តកំពង់ស្ពឺ ៖  នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិក្រាំងត្រោក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យឆាបឆេះអស់ផ្ទះ០១ខ្នង ទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើពីឈើខាងលើ ប៉េតុងខាងក្រោម ប្រក់ក្បឿង ជញ្ជាំងឈើ និងរនាបឈើ ។

ម្ចាស់ផ្ទះមានឈ្មោះ មៀច ភាព ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ឡា អាយុ៣៨ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាត មានដូចជា ៖ ឆេះផ្ទះចំនួន១ខ្នង, ឆេះមាសអស់១ជី, លុយខ្មែរ១លានរៀល, អង្ករ១បាវ, ខោអាវសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
ក្រោយទទួលបានព័ត៌មាន ករណីអគ្គិភ័យនេះ លោកបានបញ្ជាអោយរថយន្ដពន្លត់អគ្គិភ័យ ជួយអន្ដរាគមន៍បន្ទាន់ និងប្រើប្រាស់ទឹកសរុបចំនួន០២រថយន្ត ទើបរលត់ទាំងស្រុង មិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
តាមការបញ្ជាក់ពីសាក្សី ជាម្ចាស់ផ្ទះផ្ទាល់ បានឲ្យដឹងជាបឋមថា គ្រោះអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើងឆាប់ឆេះផ្ទះតែម្តង ៕

Previous Post Next Post