ស្ត្រីម្នា.ក់ស្លា..ប់បា.ត់ប.ង់ជី..វិ.ត ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបុកយ៉ាងពេញទំហឹងនៅផ្លូវជាតិលេខ២"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្ត្រីម្នា.ក់ស្លា..ប់បា.ត់ប.ង់ជី..វិ.ត ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបុកយ៉ាងពេញទំហឹងនៅផ្លូវជាតិលេខ២"

ភ្នំពេញ ៖ ស្ត្រីមេម៉ាយវ័យ៥៣ឆ្នាំ ត្រូវបានជួបឧប្បវៈហេតុគ្រោះថ្នាក់ចរាចរណ៍  បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សពជនរងគ្រោះឈ្មោះ ធូ សុធារី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរអាជីវករលក់នំគួឆាយនៅផ្សារអូឡាំពិក មានកូនប្រុសស្រីចំនួន3នាក់ក្នុបន្ទុក ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2290 ចេញពីផ្លូវបេតុងមួយខ្សែជិតផ្សារក្រមួន ទិសដៅពីលិចមកកើត និងបានបត់ឆ្វេងឆ្លងផ្លូវ ខណះពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BA-3203 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ ដែលជិះដោយស្ត្រីរងគ្រោះចំពាក់កណ្ដាល យ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ  រីឯរថយន្តបង្កមិនអស់ល្បឿនបានរេចង្កូតទៅបុកផ្ទប់និងរបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច ភ្លាមនោះសមត្ថកិច្ចឃាត់ខ្លួនតៃកុងរថយន្តបង្ក យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ធ្វេីការវាស់វែង ស្ទួចយក រថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់  រីឯសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ រួចរាល់ប្រគល់ឱ្យក្រុមគ្រួសារសាចើញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

Previous Post Next Post