ពលរដ្ឋក្រីក្រសុំអង្វរ ឧកញ៉ា លី វាសនា យកលុយ២ពាន់ដុល្លារ ជូនពួកគាត់វិញ ក្រោយធានាដោះស្រាយរឿងដីធ្លី ជូនគាត់ឥឡូវជាង៥ខែហើយ ស្ងាត់បាត់សូន្យឈឹង"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពលរដ្ឋក្រីក្រសុំអង្វរ ឧកញ៉ា លី វាសនា យកលុយ២ពាន់ដុល្លារ ជូនពួកគាត់វិញ ក្រោយធានាដោះស្រាយរឿងដីធ្លី ជូនគាត់ឥឡូវជាង៥ខែហើយ ស្ងាត់បាត់សូន្យឈឹង"

ក្រចេះ ÷ពលរដ្ឋក្រីក្រឣ្នកមីង ឣែល ស្មាយ៉ាន ឣាយុ៥១ឆ្នាំ និងលោកពូ សឹម ស៊េន ឣាយុ៥៤ឆ្នាំ រស់នៅភូមិឣូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ មានប្លង់រឹងដីធ្លីតែកំពុងមានទំនាស់ជាយូឆ្នាំ ណាស់មកហើយមិនទាន់ដោះស្រាយចេញ ស្រាប់តែមាន ឧកញ៉ាម្នាក់ឈ្មោះ លី វាសនា ទទួលយកលុយគាត់ ២ពាន់ដុល្លារ ដើម្បីធានាដោះស្រាយរឿង ចាប់តាំងពីខែ៤ រហូតដល់បច្ចុប្បន្នស្ងាត់ឈឹង មិនឃើញមាន ដំណោះស្រាយឣ្វីទាល់តែសោះ សូម្បីតែលុយទទួលហើយក៏មិនបានប្រគល់ត្រឡប់ជូនគាត់វិញដែរ។

យោងតាមឣ្នកមីង ឣែល ស្មាយ៉ាន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ជាជនរងគ្រោះ បានរៀបរាប់ទាំង ទឹកភ្នែកថា ដីរបស់គាត់ត្រូវបានគេរំលោភសិទ្ធ ហើយមានមនុស្សមួយក្រុមបានឣះឣាងថា ធានាដោះ ស្រាយរឿង បានយកលុយគាត់២ដង ឣស់២ពាន់ដុល្លារដើម្បីដោះស្រាយរឿង...(សម្លេងឣេលស្មាយ៉ាន១)
ជនរងគ្រោះរូបនេះ បានឣះឣាងបន្ថែមទៀតថា ឧកញ៉ារូបនេះ ថា បើរកលុយបានលឿនដោះស្រាយបាន លឿន តែនេះតាំងពីខែ៤មិនទាន់បានដោះស្រាយ ឥឡូវកូនក៏ឈឺប្ដីក៏ឈឺ រកដំណោះស្រាយក៏គ្មានដែរ ឥឡូវ ជំពាក់គេទៀត មានតែសំណូមពរឲ្យយកលុយឲ្យគាត់វិញផង.....(សម្លេងឣេលស្មាយ៉ាន២)
ជាក់ស្តែង កាលពីវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៤ ឣង្គភាពសារព័ត៌មានយើង បានទំនាក់ទំនង ឧកញ៉ា លី វាសនា តាមរយៈលេខទូរស័ព្ទ 0888440486 ខលចូល តែមិនមានអ្នកទទួល ដោយមិនអស់ចិត្ត ក៏ផ្ញើសារតាមប្រព័ន្ធតេឡេក្រាម ប៉ុន្ដែលោកឧកញ៉ា មិនបានចូលមើល ហើយក៏មិនមានការឆ្លើយតប ឬបក ស្រាយឣ្វីទាល់តែសោះ។
ទោះបីជាយ៉ាងណាសង្ឃឹមលោកឧកញ៉ា បានឃើញការផ្សាយព័ត៌មាននេះហើយនឹងយកលុយទៅប្រគល់ ជូនជនរងគ្រោះដែលកំពុងតែមានការខ្វះខាតផង ព្រោះថវិការនេះគឺពួកគាត់បានខ្ចីគេមកឲ្យឧកញ៉ាដោះ ស្រាយរឿងពួកគាត់ បើមិនដោះស្រាយមិនចេញទេ ពួកគាត់សំណូមពរឲ្យប្រគល់ជូនគាត់វិញផង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

Previous Post Next Post