សមត្ថកិច្ចម្នាក់ត្រូវបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់បើកបញ្ច្រាសទិសដៅមកបុកយ៉ាងពេញទំហឹង
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចម្នាក់ត្រូវបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់បើកបញ្ច្រាសទិសដៅមកបុកយ៉ាងពេញទំហឹង

ភ្នំពេញ÷សមត្ថកិច្ចម្នាក់ជិះម៉ូតូម៉ាកPCX ស្របតាមបណ្ដោយផ្លូវសុខៗ ក៏ស្រាប់តែ យុវវ័យប្រមាណជាង ២០ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកHonda vawe បញ្ច្រាសទិសដៅចរាចរណ៍ទៅបុ-កយ៉ាងពេញទំហឹ--ង បណ្ដាលឱ្យបុរសម្នាក់ជាសមត្ថកិច្ចរ-ងរបួ-សធ្ង--ន់បញ្ជូនទៅកាន់មន្ទីពេទ្យ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣ កែងហ្នឹងមហាវិថីព្រះសីហនុ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យជាសមត្ថកិច្ច ជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌សពាក់ស្លាកលេខ នគរបាល.1.1309 ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុចំណុចជិតភ្លើងស្តុប គីរីរម្យ ក៏ត្រូវបានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដា Vawe ពាក់ស្លាកលេខភ្នំពេញ 1CK.2913 បញ្ច្រាសទិសដៅចរាចរណ៍មកបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសជាសមត្ថកិច្ចខាងភាគីម៉ូតូ pcx រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ត្រួតពិនិត្យរួចរាល់ ទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចានិងសម្របសម្រួលគ្នា អស់រយៈពេលជាងកន្លះម៉ោង តែមិនត្រូវរូវគ្នានោះទេ ទើបសមត្ថកិច្ចធ្វើការវាស់វែងយកមកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

Previous Post Next Post