ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កៀរគរថវិកាបរិច្ចាគបានចំនួន ១៥០ លានរៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កៀរគរថវិកាបរិច្ចាគបានចំនួន ១៥០ លានរៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា"

ភ្នំពេញ÷កាលពីពេលថ្មីៗនេះ, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពី ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន ១៥០ ០០០ ០០០ រៀល ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទារក និងកុមារ ដោយឥតគិតថ្លៃ មិនរើសអើង និងប្រកបដោយគុណភាព។

ថវិកាចំនួន ១៥០ ០០០ ០០០ រៀល នេះ ទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគណៈកម្មការទ្រទ្រង់នៃមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ និងសហការីទាំងអស់ ក្នុងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី "ខ្មែរជួយខ្មែរ" ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

Previous Post Next Post