ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
គួរសបញ្ជាក់ថា រយៈពេល៥ថ្ងៃ បានបញ្ចប់ដោយរលូន និងជោគជ័យ ក្នុងការបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិក្ខាកាមចំនួន៨៤នាក់ ដើម្បីយកចំណេះជំនាញនេះ ទៅអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជានគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសត្រូវបម្រើសង្គមជាតិ បម្រើអង្គភាព ជាពិសេស គឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា៕