ពិតជាហ៊ានមែនកាស៊ីណូ(៧៧៧) នៅតែបន្តបើកជាធម្មតា ដោយល្បីថាមានខ្នងបង្អែកដ៏រឹងមាំ សូម្បីតែលោកស្នងការក៏មិនហ៊ានប៉ះ វគ្គ១
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិតជាហ៊ានមែនកាស៊ីណូ(៧៧៧) នៅតែបន្តបើកជាធម្មតា ដោយល្បីថាមានខ្នងបង្អែកដ៏រឹងមាំ សូម្បីតែលោកស្នងការក៏មិនហ៊ានប៉ះ វគ្គ១

ខេត្តព្រៃវែង   កាស៊ីណូ៧៧៧ មានទីតាំងស្ថិតនៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចមិនហ៊ានបង្ក្រាបឬមួយអសមត្ថភាព។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយលោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស កាស៊ីណូ(៧៧៧) ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ បើកដំណើរការជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនិងអង្គការសង្គមជាស៊ីវិលកំពុងរង់ចាំមើលថាតើលោកឧត្តម សេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង មានចំណាត់ការយ៉ាងណាវិញ ចំពោះកាស៊ីណូ៧៧៧។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូ៧៧៧ ដែលបើកលេងល្បែងខុសច្បាប់ បានដែរឬទេ ?????
សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើក”កាស៊ីណូ”និងអាជ្ញាប័ណ្ណដែលផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”និងបានប្រថាប់ត្រាត្រឹមត្រូវ.ចូល”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង។
ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ(៧៧៧) ត្រង់ចំណុចខាងលើ បែរជាបើកដំណើរការយ៉ាងរលូន ទាំងដែលល្បីរឿងកៀងគរឱ្យខ្មែរចូលមកលេងល្បែងយ៉ាងពេញបន្ទុក ដូចជាអ្នកភ្នំពេញ និងអ្នកខេត្តព្រៃវែង។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

Previous Post Next Post